|
ខែមីនា នគរបាលជាតិ ឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់
ថ្ងៃទី ៖ 02-04-2026, ដោយ Dara007 , 26 Views
ភ្នំពេញៈ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តបង្ក្រាបករណីល្បែងស៊ីសងសរុប២២ករណី ឃាត់ខ្លួនជនងប់ល្បែង៧៤នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
ក្នុងចំណោមជនងប់ល្បែងដែលសមត្ថកិច្ចឃាត់ខ្លួននោះ មាន៣៨នាក់ត្រូវបាននគរបាលជាតិ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលពេលនេះកំពុងឃុំខ្លួនក្នុងពន្ធនាគារ ខណៈ៣៦នាក់ទៀតធ្វើកិច្ចសន្យាបញ្ឈប់ និងមួយចំនួនទៀតកំពុងស្វែងរកចាប់ខ្លួន។
បើធៀបនឹងខែកុម្ភៈ ករណីល្បែងស៊ីសងក្នុងខែមីនាបានថយចុះ៥ករណី ប៉ុន្តែចំនួនជនងប់ល្បែងបានកើនឡើង៧នាក់។ កាលពីខែកុម្ភៈ សមត្ថកិច្ចបង្ក្រាបករណីល្បែងស៊ីសង២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ៕
|