ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុ និងលោក ផាង ឈីវី ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបានលើកឡើហថា ក្នុងជំនួបនេះ សម្តេចតេជោលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរីដែលបានចូលរួមចំណែកជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈការបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន មកអង្កេតលើជម្លោះរវាងប្រទេសទាំងពីរ។
សម្តេចតេជោបានបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតសិង្ហបុរីថា ជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព រយៈពេលយូងអង្វែង”។
សម្តេចតេជោមានបន្ថែមថា កម្ពុជានៅតែបន្តរក្សាការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី តាមរយៈការចរចានៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ ។
លោក ប៉ែន បូណា បានអះអាងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕