ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
១៥ថ្ងៃ គ្រោះអគ្គិភ័យបានឆេះបំផ្លាញផ្ទះពលរដ្ឋជាង២០ខ្នង
ថ្ងៃទី ៖ 16-03-2026, ដោយ​​ Dara007 , 32 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល១៥ថ្ងៃកន្លងមកនេះ ពោលគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យបានកើតឡើងចំនួន២៨ករណី។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យមានការខូចខាត និងឆេះផ្ទះសំបែងប្រជាពលរដ្ឋ២២ខ្នង បន្ទប់ស្នាក់នៅ៣ ព្រៃ៣កន្លែង តូបលក់ដូរ២ ឡថ្នាំជក់១ រោងដាក់ចំបើង១ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។

ករណីអគ្គិភ័យទាំងនេះ មាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កែប ព្រះសីហនុ ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កពង់ធំ ស្ទឹងត្រែង ត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង។

គួរបញ្ជាក់ថា ក្នុងខែកុម្ភៈកន្លងទៅ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើង៩៧ករណី បណ្ដាលឱ្យខូចខាត និងឆេះផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-អូស្រ្តាលីបើកទំព័រថ្មីក្នុងវិស័យ TVET រួមគ្នាបង្កើតប្រព័ន្ធ TVET ដើម្បីជំរុញដោយឧស្សាហកម្មទំនើប ដែលផ្តល់ឱ្យយុវជននូវសមត្ថភាពឧស្សាហកម្មជាមួយនឹងទេពកោសល្យ ដែលអាចជួយប្រទេសកម្ពុជាជាមួយនឹងទំនុកចិត្តដើម្បីសម្រេចប ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com