ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក គីម វីរៈ ជំរុញឱ្យថ្នាក់ក្រោមជាតិ ត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយនៅតាមមូលដ្ឋាន
ថ្ងៃទី ៖ 16-03-2026, ដោយ​​ Dara007 , 63 Views
                     
ស្ទឹងត្រែងៈ លោក គីម វីរៈ បានជំរុញឱ្យថ្នាក់ក្រោមជាតិ ត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយនៅតាមមូលដ្ឋាន ដើម្បីផ្តល់ដំណឹងជាមុនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦នៅថ្នាក់ក្រោមជាតិដោយមានការចូលរួមពីអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង មានសមត្ថកិច្ច អភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល និងស្មៀនឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការ នាព្រឹកថ្ងៃទី១៦ខែមិនាឆ្នាំ២០២៦ លោក គឹម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)ណែនាំឱ្យលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពសមាសភាព គណៈ  កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ប្រសិនបើមានការផ្លាស់ប្តូរ ថ្នាក់ខេត្ត ត្រូវធ្វើការពង្រឹងសមត្ថភាពមន្ត្រីក្រោមឳវាទរបស់ខ្លួន លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

លោកបានបញ្ជាក់ថាប្រព័ន្ធព្រីស្ស៊ឹមត្រូវបានប្រើប្រាស់ជាឧបករណ៍ផ្លូវការតែមួយគត់ក្នុងការប្រមូលទិន្នន័យផលប៉ះពាល់ភ្លាមៗដោយគ្រោះមហន្តរាយសម្រាប់ប្រើប្រាស់ ក្នុងការសម្រេចចិត្តដាក់ចេញការអនុវត្តកិច្ចគាំពារសង្គមការឆ្លើយតបគ្រោះអាសន្នរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នាឆ្នាំកន្លងមកបានគ្រប់គ្រងលើការងារគ្រោះនិងយកចិត្តទុកដាក់ ត្រៀមបង្កានិងឆ្លើយតបទាន់ពេលវេលា។ តាមរបាយការណ៏លោក យឹម ផែន អភិបាលរង ខេត្តស្ទឹងត្រែងជួប គ្រោះធម្មជាតិជំនន់ទឹកភ្លៀង : គិតចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ខែតុលា ឆ្នាំ២០២៥កន្លងទៅ រងផលប៉ះពាល់ ៣០ឃុំ សង្កាត់ ក្នុងនោះ៖ប៉ះពាល់លំនៅដ្ឋានចំនួន ១.៨០៩ខ្នងផ្ទះ និងប៉ះពាល់ស្រូវចំនួន ២.៧៦៨ហិកតា ខូចខាត ៦៨៥ហិកតាប៉ះពាល់ដំណាំចម្ការរួមផ្សំចំនួន ១.១២៣ហិកតា ខូចខាត ២២៧ហិកតា។ដោយឡែកប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៥៨,៤៥១ម៉ែត្រ ខូចខាត ១០,៦០៣ម៉ែត្រផ្លូវកៅស៊ូចំនួន ១,៥៧០ម៉ែត្រ ខូចខាត ១៦៥ម៉ែត្រស្ពានបេតុង ១០កន្លែងស្ពានឈើចំនួន ៥៧៧កន្លែង ខូចខាតចំនួន ៥កន្លែងលូកាត់ផ្លូវចំនួន ១២១កន្លែង ខូចខាត ១កន្លែង។ខ្យល់កន្ត្រាក់៖ កើតឡើងចំនួន ២០ករណី បណ្តាលឱ្យរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ចំនួន ៤៣គ្រួសារ ក្នុងនោះ ផ្ទះចំនួន ៣៦ខ្នង ខូចខាត ៦ខ្នង សាលារៀនចំនួន ១ខ្នង។បច្ចុប្បន្ននេះជម្លៀសចំនួន ១៥៩គ្រួសារផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-អូស្រ្តាលីបើកទំព័រថ្មីក្នុងវិស័យ TVET រួមគ្នាបង្កើតប្រព័ន្ធ TVET ដើម្បីជំរុញដោយឧស្សាហកម្មទំនើប ដែលផ្តល់ឱ្យយុវជននូវសមត្ថភាពឧស្សាហកម្មជាមួយនឹងទេពកោសល្យ ដែលអាចជួយប្រទេសកម្ពុជាជាមួយនឹងទំនុកចិត្តដើម្បីសម្រេចប ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com