ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក លី ធុជ ៖ កម្ពុជាជ្រើសយកការទទួលខុសត្រូវ និងដឹកនាំដោយប្រាជ្ញាចំពោះសង្គ្រាមឈ្លានពានយោធាថៃ
ថ្ងៃទី ៖ 20-01-2026, ដោយ​​ Dara007 , 8 Views
                     
បន្ទាយមានជ័យៈ ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងថា កម្ពុជាបានជ្រើសយកការទទួលខុសត្រូវ និងដឹកនាំដោយប្រាជ្ញាចំពោះសង្គ្រាមឈ្លានពានយោធាថៃ ហើយការឈឺចាប់នេះ ត្រូវបានដាក់ចូលក្នុងរបៀបវារៈ និងកិច្ចសន្ទនាជាប្រចាំសម្រាប់ធ្វើការដោះស្រាយដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅដោយសេចក្តីថ្លៃថ្នូរ និងសន្តិភាព។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលបណ្តោះអាសន្នក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងបានផ្តល់សារអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ បន្សល់ទុកពីការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាម ការបែកបាក់ និងការបំផ្លិចបំផ្លាញ រហូតដល់យល់យ៉ាងច្បាស់នូវតម្លៃពិតនៃសន្តិភាព។ លោកបញ្ជាក់ថា ដោយសារតែប្រវត្តិសាស្រ្តនេះ កម្ពុជាជ្រើសយកការទទួលខុសត្រូវ ជំនួសឱ្យភាពធ្វេសប្រហែស ការឯកភាពជំនួសឱ្យការបែកបាក់ និងជ្រើសយកកម្លាំងដែលដឹកនាំដោយប្រាជ្ញា។

នេះមិនមែនជាភាពទន់ខ្សោយទេ តែជាកម្លាំងដែលបានមកដោយលំបាក របស់ប្រទេសដែលបានបន្តរស់រានមានជីវិត។ លោក លី ធុជ គូសបញ្ជាក់ទៀតថា ក្នុងអំឡុងពេលដ៏លំបាកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិដ៏មុតមាំ ការវិនិច្ឆ័យស្ងប់ស្ងាត់ និងការប្តេជ្ញាចិត្តច្បាស់លាស់ ក្នុងការការពារប្រជាជន និងរក្សាសន្តិភាព ខណៈពេលដែលប្រទេសត្រូវការបំផុត។ ក្រោមការដឹកនាំរបស់សម្តេច កម្ពុជាបានសម្តែងនូវសេចក្តីថ្លៃថ្នូរ ការអត់ធ្មត់ និងទំនុកចិត្ត ដែលជាលក្ខណៈសម្បត្តិចាក់ឫសនៅក្នុងប្រវត្តិសាស្រ្ត និងចាំបាច់សម្រាប់អនាគតជាតិខ្មែរ។

ក្នុងឱកាសនោះផងដែរ លោកក៏បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ រក្សាសាមគ្គីភាព មានភាពជឿជាក់ និងទំនុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងឈររួមគ្នាជាជាតិខ្មែរតែមួយ ។ ឯកភាពជាតិ គឺជាកម្លាំងរបស់យើង ទំនុកចិត្តគឺជាខែលរបស់យើង ហើយការមានមោទនភាពក្នុងនាមជាប្រជាជនកម្ពុជា ធ្វើឱ្យយើងក្លាយជាជាតិសាសន៍ថ្លៃថ្នូរ និងទទួលបានការគោរពពីអន្តរជាតិ។ ជាមួយគ្នានោះ លោកបាននាំនូវការចូលរួមសោកស្តាយ និងការឈឺចាប់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះទុក្ខលំបាករបស់គ្រួសារដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ សម្តេចធិបតី បានចាត់ទុកការបាត់បង់ និងការឈឺចាប់របស់ប្រជាជនភៀសសឹក គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយការឈឺចាប់នេះ ត្រូវបានដាក់ចូលក្នុងរបៀបវារៈ និងកិច្ចសន្ទនាជាប្រចាំសម្រាប់ធ្វើការដោះស្រាយដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅដោយសេចក្តីថ្លៃថ្នូរ និងសន្តិភាព។

ក្នុងពិធីនោះ លោកបានថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងរក្សាសន្តិសុខ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ និងបំពេញកាតព្វកិច្ចដោយមិនភ័យខ្លាច ក្នុងការជួយដោះស្រាយ និងផ្តល់នូវសេវាសាធារណៈគ្រប់បែបយ៉ាងជូនប្រជាជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ក្រចេះ: ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងថា រាជរដ្ឋាភិបាលបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរបស់ជនជាតិដើមភាគតិចនៅតំបន់ភូមិភាគឦសាន ដើម្បីបង្កើនភាពជឿជាក់ និងផ្ដល់ងាយស្រួលជូនពួកគាត់ក្នុងការរស់នៅក្នុងសង្គមជាតិ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com