ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រេសិតពិសេសចិន នៅកម្ពុជា ថៃ៖ អាទិភាពបន្ទាន់បំផុត គឺបទឈប់បាញ់ឱ្យបានលឿនបំផុត
ថ្ងៃទី ៖ 23-12-2025, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ ក្រសួងការបរទេសចិន នៅថ្ងៃទី២៣ ខែធ្នូ បានបង្ហាញលទ្ធផលទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ខ្លួនទៅកាន់កម្ពុជា និងថៃ ដែលអះអាងថា អាទិភាពបន្ទាន់បំផុត គឺបទឈប់បាញ់ឲ្យបានលឿនបំផុត ហើយចិនសង្ឃឹមភាគីទាំងស្ដារទំនុកចិត្តទៅវិញទៅមក ហើយកសាងព្រំដែនសន្តិភាពឡើងវិញ។

ពីថ្ងៃទី១៨ ដល់ទី២៣ ខែធ្នូ ប្រេសិតពិសេសកិច្ចសម្រាប់កិច្ចការអាស៊ីនៃក្រសួងការបរទេសចិន Deng Xijun បានធ្វើដំណើរមកកម្ពុជា និងថៃ ដើម្បីជួយដោះស្រាយបញ្ហាប្រទេសទាំង២។ ក្នុងទស្សនកិច្ចនេះ លោក Deng បានជួបជាមួយនាយករដ្ឋមន្រ្តីប្រទេសទាំង២ និងមន្រ្តីជាន់ខ្ពស់ការទូត ក៏ដូចជាខាងយោធាដែរ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃទី២៣ ខែធ្នូ។ ក្រសួងការបរទេសចិនបញ្ជាក់ថា ប្រេសិតចិន បង្ហាញក្ដីបារម្ភជាខ្លាំងពីស្ថានភាពព្រំដែនកម្ពុជា និងថៃ ហើយសោកស្ដាយចំពោះការស្លាប់ និងការភៀសខ្លួនរបស់ប្រជាជន។ ចិនក៏ចូលរួមរំលែកទុក្ខផងដែរ។

អាទិភាពបន្ទាន់បំផុត គឺការសម្រេចឲ្យបានបទឈប់បាញ់ភ្លាមៗ បញ្ឈប់ការប្រយុទ្ធ និងការបន្តការសន្ទនាដើម្បីដោះស្រាយជម្លោះព្រំដែនតាមរយៈមធ្យោបាយសន្តិភាព។

លោក Deng និយាយបែបនេះ។ លើសពីនេះ ចិនគាំទ្រការប្រឹងប្រែងរបស់អាស៊ាន និងគាំទ្រតួនាទីសំខាន់របស់ក្រុមសង្កេតការណ៍អាស៊ានក្នុងការតាមដានបទឈប់បាញ់។

ក្រសួងការបទេសចិន លោក Deng ក៏ញ្ចាក់ថា ទីក្រុងប៉េកាំងក៏ត្រៀមខ្លួនជួយបង្កើតលក្ខខណ្ឌ និងផ្ដល់វេទិកាសម្រាប់ការសន្ទនា និងការចរចារវាងភាគីទាំង២។

ចិនក៏សង្ឃឹមថា កម្ពុជា និងថៃ នឹងខិតជិតគ្នា ស្ដារទំនុកចិត្ត និងកសាងព្រំដែនសន្តិភាព។ ក្នុងសេចក្ដីប្រកាសដដែល មេដឹកនាំកម្ពុជា និងថៃ បានសាទរការប្រឹងប្រែងរបស់ចិនក្នុងការជំរុញសន្តិភាព និងការចរចាដែលអាចទទួលយកបានសម្រាប់ភាគីទាំងអស់។ ប្រទេសទាំង២ ក៏បញ្ជាក់ជាថ្មីលើការប្ដេជ្ញាចិត្តចំពោះសន្តិភាព ហើយសង្ឃឹមថា អាចសម្រេចបានបទឈប់បាញ់មានចីរភាព។

ក្រសួងការបរទេសចិន បន្តទៀតថា កម្ពុជា និងថៃ ក៏មានឆន្ទៈរក្សាទំនាក់ទំនងជាមួយចិន សំដៅបន្ធូរភាពតានតឹង និងស្ដារសន្តិភាព ក៏ដូចជាស្ថិរភាពតាមព្រំដែនឲ្យបានឆាប់បំផុត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សិង្ហបុរី នឹងជួយលើកកម្ពស់ជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្ប អភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការទាក់ទាញអ្នកវិនិយោគ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com