ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ស្ថានការណ៍នៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ យោធានៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១២:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ
ថ្ងៃទី ៖ 22-12-2025, ដោយ​​ Dara007 , 3 Views
                     
ព្រំដែនៈ ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១២:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១៩:៣៥នាទី យោធាថៃបានបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ម៉ោង ១៩:៥៥នាទី យោធាថៃបានបាញ់ផ្លោង, ប្រើប្រាស់រថក្រោះបាញ់បុក និងកាំភ្លើងយន្តលើរថក្រោះចូលភូមិសាស្ត្រជាំតែ។ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ៥:០០នាទី ដល់ម៉ោង ៦:០០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ រថក្រោះ កាំភ្លើងដៃ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ម៉ោង ៧:០០នាទី ដល់ម៉ោង ៨:០០នាទី យោធាថៃបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ DTI-2 កាំភ្លើងធំផ្លោងពីចម្ងាយ, កាំភ្លើងត្បាល់ និងដ្រូនជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងបានផ្លោងចូលភូមិសាស្ត្រគោល៨, តាថាវ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់យ៉ាងគំហុក។

មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សិង្ហបុរី នឹងជួយលើកកម្ពស់ជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្ប អភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការទាក់ទាញអ្នកវិនិយោគ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com