|
ព្រឹកនេះ យោធាថៃ ប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាចូលជ្រៅទៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ជើងភ្នំ១៥០០
ថ្ងៃទី ៖ 20-12-2025, ដោយ Dara007 , 29 Views
ព្រំដែនៈ ក្រសួងការពារជាតិបានបញ្ជាក់នូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ជើងភ្នំ១៥០០ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។
- នៅវេលាម៉ោង ៩:២០នាទីព្រឹក យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាចូលជ្រៅទៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ជើងភ្នំ១៥០០។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
|