|
ម៉ោង ៣រសៀលនេះ សមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅបន្ដក្ដៅ ខណៈទិសព្រះវិហាររៀងស្ងាត់បន្ដិច
ថ្ងៃទី ៖ 16-12-2025, ដោយ Dara007 , 25 Views
ព្រំដែនៈ គិតត្រឹមវេលាម៉ោង ៣រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតែបន្ដក្ដៅ លើកលែងតែទិសព្រះវិហារ រៀងស្ងាត់ជាងគេបន្ដិច។
នៅសមរភូមិថ្មដា យោធាថៃបានបន្ដបាញ់ផ្លោង ចូលតំបន់អូរភ្លក់ដំរី និងច្រកច១
នៅសមរភូមិបន្ទាយមានជ័យ ក៏យោធាថៃនៅតែបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាដដែល
នៅសមរភូមិឧត្តរមានជ័យ ប្រាសាទតាក្របី ប្រាសាទតាមាន់ ថ្មដូន ក៏យោធាថៃបន្ដបាញ់ផ្លោងដូចគ្នា តែរៀងរវើល
នៅសរមភូមិព្រះវិហារ រៀងស្ងាត់ជាងគេបន្ដិចនៅមុននេះ។
ជាការឆ្លើយតប កម្ពុជាបានប្រើប្រាស់សិទ្ធិការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ដោយបាញ់ទៅកាន់យោធាថៃវិញ និងបន្តឈរជើងការពារទឹកដីយ៉ាងរឹងមាំ៕
|