|
ភរិយានាយករដ្ឋមន្ដ្រី បំផុសឱ្យកាយឫទ្ធិនារីកម្ពុជាទាំងអស់ចាប់ផ្តើមដាំ បន្លែនៅតាមសាលារៀន និងសហគមន៍
ថ្ងៃទី ៖ 15-12-2025, ដោយ Dara007 , 7 Views
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបាន បំផុសឱ្យកាយឫទ្ធិនារីកម្ពុជាទាំងអស់ចាប់ផ្តើមដាំ បន្លែនៅតាមសាលារៀន និងសហគមន៍ ដើម្បីផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភាសឹក។
យោងតាមគណនីផ្លូវការរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ថា ដើម្បីបង្កើនការលើកទឹកចិត្តនិងកំលាំងខ្មែរជួយខ្មែរនាងលោកជំទាវបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់បំផុសបំផុលសមាជិកាសកម្មភាពធ្វើការចាប់ផ្តើមដាំ បន្លែនៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់និងជួយគាំទ្រដល់ជនភាសឹករបស់យើងបានមួយចំនួន។ លោកជំទាវបណ្ឌិតបញ្ជាក់ថា សូមដាំបន្លែណាដែលឆាប់បានទទួលផល។
លោកជំទាវចង់ឱ្យសិស្សសាលារបស់យើងមានការចូលរួមក្នុងគ្រាដ៏លំបាកជាមួយបងប្អូនវីរៈកងទ័ពយើង 🇰🇭៕
|