|
ចំនួនជនភៀសសឹកកើនដល់ជាង១១ម៉ឺនគ្រួសារ ស្មើនឹងជិត៣៨ម៉ឺននាក់ ខណៈយោធាសៀមបន្ដឈ្លានពាននៅតាមតំបន់ជាប់ព្រំដែន
ថ្ងៃទី ៖ 14-12-2025, ដោយ Dara007 , 7 Views
ព្រំដែនៈ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៥ ចំនួនពលរដ្ឋកម្ពុជាភៀសសឹកជម្លៀសទៅកាន់មណ្ឌលសុវត្ថិភាពនៅក្នុងខេត្តចំនួន៧ននៃប្រទេសកម្ពុជា បានកើនដល់១១២.៦៤៨គ្រួសារ ស្មើនឹងចំនួនមនុស្ស៣៧៩.០៤៧នាក់ ក្នុងនោះស្រី១៩៧.១២៧នាក់ និងកុមារចំនួន៩៤.៣៤៨នាក់។ ចំណែកជនស៊ីវិលចំនួន១១នាក់បានស្លាប់ និងរករបួស៥៩នាក់ បានរងរបួសដោយការបាញ់ប្រហារពីសំណាក់យោធាឈ្លានពានថៃ។
ខេត្តដែលរងដោយការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពដែនដីកម្ពុជាមានដូចជា៖ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកោះកុង៕
|