|
លោក ដូណាល់ ត្រាំ៖ កម្ពុជា-ថៃ ឯកភាពគោរពបទឈប់បាញ់ល្ងាចនេះ
ថ្ងៃទី ៖ 13-12-2025, ដោយ Dara007 , 3 Views
ភ្នំពេញៈ «វាមិនមែនឧប្បត្តិហេតុទេ។ ថៃ នឹងបន្តវាយប្រហារកម្ពុជា រហូតដល់ពេលយើងមានអារម្មណ៍ថា កម្ពុជា គ្មានសមត្ថភាពគំរាមកំហែងទឹកដី និងប្រជាជនយើង។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា សកម្មភាពប្រហារព្រឹកនេះ គឺច្បាស់ហើយ។» នេះបើតាមសម្ដី អានុទីន នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ក្រោយការប្រកាសរបស់លោក ដូណាល់ ត្រាំ ថា កម្ពុជា-ថៃ ឯកភាពគោរពបទឈប់បាញ់ល្ងាចនេះ។ លោក ត្រាំ ក៏បានបញ្ជាក់ថា ថៃ ជាន់មីនជាឧបទ្ទវហេត។
«យោធាថៃស្លាប់ និងរងរបួសមួយចំនួន ដោយសារតែដើរជាន់មីន ដែលជាឧបទ្ទវហេតុ ប៉ុន្ដែថៃ បានវាយប្រហារលើកម្ពុជាយ៉ាងខ្លាំងក្លា។ ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព និងបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។» លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងដូច្នេះ។
លោក ត្រាំ បានបញ្ជាក់ពីការគោរពបទឈប់បាញ់ដូច្នេះ៖ «កម្ពុជា-ថៃ បានយល់ព្រមអនុវត្តបទឈប់បាញ់ចាប់ពីល្ងាចនេះ ហើយបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ។»
|