ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា ជឿជាក់លើផែនការសហប្រតិបត្តិការរវាងស្ថាប័នអក្សរសម្ងាត់កម្ពុជា-វៀតណាម!
ថ្ងៃទី ៖ 10-12-2025, ដោយ​​ Dara007 , 3 Views
                     
ភ្នំពេញៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងស្ថាប័នអក្សរសម្ងាត់នៃរដ្ឋាភិបាលកម្ពុជា-វៀតណាម នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ នៅក្នុងវិស័យអក្សរសម្ងាត់។ នេះបើតាមខ្លឹមសារលទ្ធផលនៃជំនួបរវាងលោក ស សុខា និងលោក ង្វៀន ហៀវហុង អនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនោះ លោក ស សុខា បានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះឯកឧត្ដមអនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៦ រវាងស្ថាប័នអក្សរសម្ងាត់ នៃប្រទេសទាំងពីរ។

លោក ក៏បានថ្លែងអំណរគុណដល់គណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ដែលតែងតែផ្តល់កិច្ចសហការជិតស្និទ្ធនៅក្នុងវិស័យអក្សរសម្ងាត់ ដោយនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ជាពិសេសរវាងស្ថាប័នទាំងពីរ។

ក្នុងឱកាសនោះដែរប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តាំផ្ញើការសាកសួរសុក្ខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ង្វៀន ង៉ុកថេម ប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រវិស័យអក្សរសម្ងាត់ដល់ភាគីកម្ពុជា នាពេលកន្លងមក។

ជាការឆ្លើយតប លោកអនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតជូនឯកឧត្តម ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនាឱកាសនោះ។

មុននឹងបញ្ចប់ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងវិស័យអក្សរសម្ងាត់រវាងភាគីទាំងពីរ ព្រោះវិស័យអក្សរសម្ងាត់ ដើរតួនាទីសំខាន់ប្រៀបដូចជាខែលការពាររាល់ការសម្ងាត់របស់រដ្ឋាភិបាល ក្នុងការធានាសន្តិសុខ ជូនជាតិ និងប្រជាជន ដើម្បីបុព្វហេតុរួមនៃសុខសន្តិភាព ភាពសុខដុមរមនា ផ្ដល់លទ្ធភាពដល់ការបន្តការអភិវឌ្ឍសង្គមជាតិ កាន់តែរីកចម្រើន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ព្រៃវែងៈ កម្ពុជា-វៀតណាម បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ដើម្បីផលប្រយោជន៍រួម ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com