|
ម៉ោង ១១:១៥នាទី ដល់ម៉ោង១១:៥៦នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន ៥គ្រាប់ ដោយប្រើប្រាស់កាំភ្លើងត្បាល់ ១០០ម.ម និង ១០៥ម.ម ចូលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ថ្ងៃទី ៖ 10-12-2025, ដោយ Dara007 , 3 Views
ភ្នំពេញៈ ក្រសួងការពារជាតិបង្ហាញនូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៖
- ចាប់ពីម៉ោង ១១:១៥នាទី ដល់ម៉ោង១១:៥៦នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន ៥គ្រាប់ ដោយប្រើប្រាស់កាំភ្លើងត្បាល់ ១០០ម.ម និង ១០៥ម.ម ចូលក្នុងភូមិសាស្រ្តឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
|