|
កម្ពុជា ថៃ ឯកភាពគ្នាបញ្ជូនក្រុមវាស់វែងវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលព្រំដែនលេខ42-47 ដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់
ថ្ងៃទី ៖ 21-11-2025, ដោយ Dara007 , 10 Views
ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលព្រំដែនលេខ42-47 ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារ លើដីជាក់ស្តែងដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
|