ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ទេសចររំភើប មានភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរច្រើនកុះករនាថ្ងៃបុណ្យអុំទូកឆ្នាំនេះ
ថ្ងៃទី ៖ 05-11-2025, ដោយ​​ Dara007 , 30 Views
                     
សៀបរាបៈ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២នៃពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែ គឺមានទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនារមណីយដ្ឋានអង្គររាប់ម៉ឺននាក់។ ចំណោមអ្នកទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាតំបន់អង្គរ ដែលហាក់ដូចជាមានការណាត់ជួបជុំមហាគ្រួសារខ្មែរនៅលើទឹកដីពិសិដ្ឋនេះ គឺមានខ្លះទើបតែបានមកទស្សនាលើកដំបូងនៅក្នុងឆាកជីវិតរបស់ពួកគេ។

យុវជនម្នាក់ មកពីខេត្តកំពង់ស្ពឺ ដែលទើបតែមកទស្សនាអង្គរលើកដំបូងក្នុងថ្ងៃឈប់សម្រាកពីការងារនៃថ្ងៃបុណ្យជាតិ បានបង្ហាញអារម្មណ៍រំភើបនៅពេលឃើញសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈ និងទេសភាពវាលស្មៅ ព្រមទាំងរុក្ខជាតិពណ៌បៃតងដ៏ស្រស់បំព្រងយ៉ាងស្រស់ស្អាត។ លោក ឃី សុខ ដែលមកទស្សនាតំបន់អង្គរ ម្នាក់ទៀត ក៏មានអារម្មណ៍រំភើបនៅពេលឃើញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាពិសេសប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ មកលេងអង្គរនៅថ្ងៃ ឈប់សម្រាករយៈពេល៣ថ្ងៃនេះដែរ។ ដោយសារតែរយៈនៃថ្ងៃបុណ្យប្រពៃជាតិ នេះមានមនុស្សជាច្រើន បើកបរយានយន្តគ្រប់ប្រភេទ ចូលទៅទស្សនាតំបន់អង្គរ គឺលោក ឃី សុខ ក៏សូមឱ្យអ្នកដែលមកទស្សនាអង្គរទាំងអស់ ត្រូវចេះយោគយល់និងអធ្យាស្រ័យដល់គ្នា ព្រមទាំងថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយប្រុងប្រយ័ត្ន ឬដើរប្រជ្រៀតគ្នានៅតាមចំណុចឬទីតាំងណាដែលមានមនុស្សកកកុញខ្លាំង។

ចំណែកលោកយាយ ផុន រ៉េត អាយុ៧៤ឆ្នាំ ជាពលរដ្ឋមកពីខេត្តកណ្តាល ប្រសាសន៍ថាគាត់ ធ្លាប់បានមកទស្សនាអង្គរចំនួនបួនលើកមកហើយ។ លោកយាយបន្ថែមថា ពេលមកទស្សនាអង្គរលើកនេះ ឃើញថាទេសភាពវាលស្មៅ ព្រៃឈើ ព្រមទាំងផ្លូវដើរថ្មើជើងកាន់តែមានភាពស្រស់ស្អាត មានរបៀបរៀបរយ ស្រួលធ្វើដំណើរទស្សនាជាងមុន ដោយអាជ្ញាធរជាតិអប្សរាមានការរៀបចំកែលំអបានយ៉ាងល្អ។ លោកយាយ បញ្ជាក់ទៀតថា នេះជាលើកទី១ការដែលមកទស្សនាអង្គរចំពេលថ្ងៃបុណ្យមានមនុស្សច្រើនកុះករ ធ្វើឱ្យគាត់មានអារម្មណ៍សប្បាយរីករាយប្លែកខុសពីពេលមុនៗ។ លោកយាយ ក៏បានស្នើសុំឱ្យពលរដ្ឋខ្មែរទាំងអស់ដែលមកទស្សនាអង្គរក្នុងពិធីបុណ្យឆ្នាំនេះ ជួយថែរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ ព្រោះប្រាង្គប្រាសាទជាទីសក្ការៈ។

គ្រូបង្រៀនម្នាក់ទៀត ដែលមកពីសាលាប៊ែលធី នៃរាជធានីភ្នំពេញ បានប្រាប់ថាគាត់ទើបតែបានមកឃើញអង្គរវត្តជាលើកដំបូងនៃជីវិត។ លោកបានបង្ហាញអារម្មណ៍រីករាយ និងត្រេកអរព្រមទាំងស្ញប់ស្ញែងជាងខ្លាំង នៅពេលឃើញប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យ ព្រមទាំងនៅតំបន់អង្គរមានបរិស្ថានស្រស់ស្អាត ដែលស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ទេសចររូបនេះ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាទេសចរគ្រប់រូប ជួយចូលរួមថែរក្សាបរិស្ថាន រក្សាសណ្តាប់ធ្នាប់ ដោយចោលសំរាមឱ្យបានត្រឹមត្រូវក្នុងបំណងរួមគ្នាជួយលើកតម្លៃរមណីយដ្ឋានអង្គរនៃយើង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀបរាបៈ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២នៃពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែ គឺមានទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនារមណីយដ្ឋានអង្គររាប់ម៉ឺននាក់។ ចំណោមអ្នកទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាតំបន់អ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com