|     
        
        
        
         សម្ដេចតេជោ៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីអាចទៅកម្សាន្ដនៅក្នុងឱកាសបុណ្យអុំទូក ៣ថ្ងៃ 
        
         
          ថ្ងៃទី ៖ 04-11-2025, ដោយ Dara007 , 27 Views
          
        
          
        
        ភ្នំពេញៈ សម្ដេចតេជោមានប្រសាន៍ថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីអាចទៅកម្សាន្ដនៅក្នុងឱកាសបុណ្យអុំទូក ៣ថ្ងៃ ទោះបីឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញក្ដី។
 
                
         
        
        
        
        
	យោងតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៥។ 
	សម្ដេចតេជោមានប្រសាសន៍ថា ថ្វីត្បិតតែឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញ តែបងប្អូនប្រជាពលរដ្ឋអាចសប្បាយរីករាយព្រះរាជពិធីបុណ្យនេះបាននៅតាមបណ្តាខេត្តនានា។ 
	ទន្ទឹមនឹងនេះ កម្ពុជាសូមស្វាគមន៍បណ្ដាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីនៅក្នុងឱកាសថ្ងៃឈប់សម្រាក០៣ថ្ងៃនេះ និងសូមជូនពរជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕ 
 
        
        
        
        
        
        
        
        
        
          
        
        
        
        
        
        
        
                           |