|
លោក ប្រាក់ សុខុន ថ្លែងអំណរគុណដល់ម៉ាឡេស៊ីសម្រេចបានបទឈប់បាញ់ និងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ
ថ្ងៃទី ៖ 24-10-2025, ដោយ Dara007 , 34 Views
ម៉ាឡេស៊ីៈ នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ លោក Dato' Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
លោក បានថ្លែងអំណរគុណដល់ម៉ាឡេស៊ីចំពោះតួនាទីយ៉ាងសកម្មក្នុងការសម្រេចបានបទឈប់បាញ់ និងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ ។
លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន ក្នុងនោះរួមមានការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេក្នុងអាស៊ាននៅឆ្នាំនេះ៕
|