ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ថា កម្ពុជា-ថៃបានឯកភាពគ្នាទៅលើនីតិវិធីប្រតិបត្តិSOP ចំពោះការងារដោះមីនមនុស្សធម៌ ប៉ុន្តែចំពោះតំបន់អាទិភាពនៃការងារដោះមីនមនុស្សធម៌នេះពុំទាន់មានការឯកភាពគ្នានៅឡើយទេ ។ ដូចនេះភាគីទាំងពីរនឹងបន្តជួបពិភាក្សាគ្នាដើម្បីកំណត់តំបន់អាទិភាពនេះ។ កម្ពុជា-ថៃបានឯកភាពគ្នាទៅលើនីតិវិធីប្រតិបត្តិSOP ចំពោះការងារដោះមីនមនុស្សធម៌សំដៅចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការការពារអាយុជីវិតប្រជាជនព្រមទាំងធានាបាននូវការរក្សាអធិបតេយ្យភាពនិងបូរណភាពទឹកដី” ។
ជាមួយគ្នានេះ លោកអះអាងថា ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន ពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ក៏ដូចជាការចែករំលែកព័ត៌មាន ដោយធានាថា បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយ ស្របតាមច្បាប់ជាតិ និងគោលការណ៍មនុស្សធម៌។ លោក ក៏បានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងប្រទេសជាមិត្តទាំងអស់។
គួរបញ្ជាក់ថា បន្ទាប់ពីប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះរួចហើយ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំពិសេសបន្ទាប់ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងរយៈពេល ៩០ ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕