ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកវេជ្ជបណ្ឌិត មុំ គង់ ៖ បើគ្មានវត្តមានបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក៏គ្មានអ្នកផ្សព្វផ្សាយលក់ ក៏គ្មានជនរងគ្រោះ
ថ្ងៃទី ៖ 23-10-2025, ដោយ​​ Dara007 , 26 Views
                     
ភ្នំពេញៈ លោកវេជ្ជបណ្ឌិត មុំ គង់ ថ្លែងថា បើគ្មានវត្តមានបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក៏គ្មានអ្នកផ្សព្វផ្សាយលក់ (តាមអនឡាញ) ក៏គ្មានជនរងគ្រោះ ដែលភាគច្រើនជាកុមារនិងយុវជនដែរ”។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា សូមសំដែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់កាលពីពេលថ្មីៗនេះ។

ការចេញបទបញ្ជានេះ គឺជាការរួមចំណែកកសាងមូលធនមនុស្សប្រកបដោយសក្កានុពល ចៀសផុតពីការបំផ្លាញទាំងផ្នែកសតិបញ្ញានិងកាយសម្បទា របស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី។ ចំនុចប្រសើរបំផុត គឺរាជរដ្ឋាភិបាលបានដាក់បទបញ្ជានេះឲ្យក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូលការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់។

វត្តមានរបស់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ដែលអាចរកបាននៅក្នុងប្រទេសកម្ពុជា និងការបង្ហោះផ្សព្វផ្សាយលក់យ៉ាងគគ្រឹកគគ្រេងតាមបណ្តាញព័ត៌មានសង្គម នូវផលិតផលទាំងនេះ គឺជាមូលហេតុចម្បងដែលបណ្តាលឲ្យមានការីករាលដាលនៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី ក្នុងចំណោមកុមារ និងយុវជន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

តាមការអង្កេតរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា យ៉ាង ហោច ណាស់ក៏មានគេហទំព័រហ្វេសប៊ុក ក្រុមហ្វេសប៊ុក ក្រុមតេឡេក្រាម ក្រុមទិកទុក ក្រុមអ៊ីនស្តាក្រាម ៦៨៨ ដែល កំពុងចែកចាយ ផ្សព្វផ្សាយលក់យ៉ាងសកម្មនូវបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៥នេះ ដែលក្រុម មួយ ចំនួន ជាក្រុមចាស់ដែលបានផ្អាកប្រើមួយរយៈ ហើយក៏ប្រើប្រាស់ឡើងវិញ និងមួយចំនួនទៀត ជាក្រុមដែល ទើប តែ បង្កើតថ្មី។

លើសពី៨០%នៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs)ដែលភាគច្រើនលើសលប់គឺជាកុមារនិងយុវជន បានបញ្ជាទិញផលិតផលទាំងនេះ តាមបណ្តាញព័ត៌មានសង្គម យោងតាមការស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០២៤។

ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី បណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលធនមនុស្សរបស់កម្ពុជា។ វាប៉ះពាល់ដល់ការវិវឌ្ឍន៍របស់ខួរក្បាល ដែលបណ្តាលឲ្យប៉ះពាលដល់ការសិក្សារបស់កុមារនិងយុវជន។ ក្រៅពីនេះ វាបណ្តាលឲ្យមានរបួសសួតយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សរីរាង្គដទៃទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោកវេជ្ជបណ្ឌិត មុំ គង់ ថ្លែងថា បើគ្មានវត្តមានបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក៏គ្មានអ្នកផ្សព្វផ្សាយលក់ (តាមអនឡាញ) ក៏គ្មានជនរងគ្រោះ ដែលភាគច្រើនជាកុមារនិងយុវជនដែរ”។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com