ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អភិបាលរងខេត្តស្វាយរៀង៖ តាមរយ:ការថែរទាំម៉ូយបានយ៉ាងល្អរបស់អភិបាលខេត្ត ធ្វើឲ្យកម្រិតទុនវិនិយោគកើនឡើងជាលំដាប់ ហើយឱកាសការងារក៏កាន់តែច្រើនសម្បូរបែប
ថ្ងៃទី ៖ 18-09-2025, ដោយ​​ Dara007 , 7 Views
                     
ស្វាយរៀងៈ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់​ វែងឆ្ងាយ​ ទន់ភ្លន់របស់លោកអភិបាលខេត្តស្វាយរៀង ធ្វើឲ្យវិនិយោគិនមានទំនុកចិត្តខ្ពស់ក្នុងការបណ្តាក់ទុនវិនិយោគលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់​ មកដល់បច្ចុប្បន្ននេះតាមរយ:ការថែរទាំម៉ូយបានយ៉ាងល្អរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឲ្យកម្រិតទុនវិនិយោគកើនឡើងជាលំដាប់ ហើយឱកាសការងារក៏កាន់តែច្រើនសម្បូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋ។

ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្តស្វាយរៀងបានធ្វើឡើងខណៈដែលលោក តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្តអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើស្នើនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋនូវគ្រឿងម៉ាសុីន សម្ភារៈ បរិក្ខារ វត្ថុធាតុដើមបន្ទាប់បន្សំរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីជាក្រុមហ៊ុនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់នៅអនុគណ:កម្មាធិការវិនិយោគខេត្ត (អ.គ.វ.ខ)កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥។

សូមបញ្ជាក់ថា បើគិតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងចំណោម រាជធានីខេត្តទាំង២៥ នៅទូទាំងប្រទេស ខេត្តស្វាយរៀង ជាខេត្តលេខ១ ដែលមាន តំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ ចំនួន ១២កន្លែង និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន ឯកជន រហូតដល់ ១.០៣៦កន្លែង ហើយក្រុង ស្រុក ចំនួន ៦ ក្នុងចំណោម ក្រុង ស្រុកទាំង ៨ គឺសុទ្ធតែមានតំបន់សេដ្ឋកិច្ចពិសេស ឬរោងចក្រស្ថិតនៅ លើកលែងតែស្រុករមាសហែក និងស្រុករំដួលប៉ុណ្ណោះដែលពុំទាន់មាន ។

ប៉ុន្តែនៅក្នុងមូលដ្ឋានស្រុកទាំងពីរនេះក៏មានការ វិនិយោគ តាមរយៈកិច្ចសហការគ្នារវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករវៀតណាមផងដែរ លើការដាំដុះដំណាំអំពៅស្ករ ហើយផលដែលទទួលបានជាវត្ថុធាតុដើមនឹងត្រូវនាំចេញទៅ កាន់ប្រទេសវៀតណាមផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ស្វាយរៀងៈ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់​ វែងឆ្ងាយ​ ទន់ភ្លន់របស់លោកអភិបាលខេត្តស្វាយរៀង ធ្វើឲ្យវិនិយោគិនមានទំនុកចិត្តខ្ពស់ក្នុងការបណ្តាក់ទុនវិនិយោគលើទឹកដីខេត្តស្វា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com