ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីលើកកម្ពស់ការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
ថ្ងៃទី ៖ 03-09-2025, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីលើកកម្ពស់ការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាប្រសិទ្ធភាពព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលក្រសួង ស្ថាប័ន។

ថ្លែងក្នុងពិធីវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត» នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក នៅសាលប្រជុំ C អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់នេា លោកសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានមានប្រសាសន៍ថា « រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ថាមពល និងជាក់ស្តែងនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមុំទី១ បានកំណត់យក «ការពង្រឹងនិងការកែទម្រង់ស្ថាប័ន» ជាចំណុចស្នូល តាមរយៈការបន្តកែទម្រង់ស្ថាប័ននិងអភិបាលកិច្ច ហើយបំពេញការងារនៅក្នុង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងមុំទី៤ «ការលើកកម្ពស់និងពង្រឹងប្រសិទ្ធភាពច្បាប់និងប្រព័ន្ធយុត្តិធម៌» ដែលមានគោលដៅពង្រឹងគោលការណ៍នីតិរដ្ឋដែលរួមចំណែកធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

លោកបានបន្តថា «ទន្ទឹមគ្នានេះផងដែរ អស់រយៈពេលជាង១ឆ្នាំមកនេះ ក្រោយរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត តាមរយៈអនុក្រឹត្យលេខ១៧០ កាលពីខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអ្នកច្បាប់ សង្កេតឃើញថាសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលក្រសួង ស្ថាប័ន បានដាក់ឆ្លងតាមរយៈយន្តការទីស្តីការគណៈរដ្ឋមន្រ្តី នៅពុំទាន់មានភាពត្រឹមត្រូវគ្រប់ជ្រុងជ្រោយតាមគោលការណ៍ណែនាំនៅទ្បើយ។ ហេតុនេះហើយ ទើបក្រុមប្រឹក្សាអ្នកច្បាប់រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទខាងលើនាព្រឹកនេះ ដែលជាលើកទី៣ក្នុងឆ្នាំ២០២៥ មានគោលដៅសំខាន់ដើម្បីពង្រឹងសមត្ថភាពនិងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា»៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រទេសបួគីណាហ្វាសូ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម យោធាលើការដោះមីន និងការគាំទ្រគ្នាលើឆាកអន្តរជាតិជាមួយកម្ពុជា ដើម្បីផ្ដល់ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com