Campst Asia
CAMPOST
  • ដំណឹងសំខាន់ៗ
  • ព្រឹត្តិការណ៍នយោបាយ
  • សន្តិសុខ-សង្គម
  • សេដ្ឋកិច្ច
  • ទេសចរណ៍
  • វិដេអូរ
  ព័ត៍មានថ្មីៗ
ជនជាតិវៀតណាម ៣៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
​ភ្នំពេញៈ នៅថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការបណ្ដេញជនជាតិវៀតណាម សរុបចំនួន ៣៦នាក់ (ស្រី០៩នាក់) ពាក់ព័ន្ធនឹងការលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងអនុវត្តទោសចប់ (រំលោភលើទំនុកចិត្ត ) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ (ខេត្តកណ្ដាល)។
ថ្ងៃទី ៖ 12-11-2026, ដោយ​​ Dara007 | 55 Views

លោក ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្សឱ្យចេះប្រើប្រាស់ជំនាញបច្ចេកទេស ឌីជីថល និង AI ជាគន្លឹះបំពេញតម្រូវការឧស្សាហកម្ម និងលើកកម្ពស់ផលិតភាពការងារ
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស និងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា គឺជាកត្តាស្នូលក្នុងការលើកកម្ពស់ផលិតភាពការងារ បង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្ម និងបន្ថែមតម្លៃក្នុងវិស័យឧស្សាហកម្ម ខណៈការកំណត់ទិសដៅគោលនយោបាយឧស្សាហកម្មឱ្យបានច្បាស់លាស់ និងការចូលរួមពីវិស័យឯកជន គឺជាមូលដ្ឋានចាំបាច់ក្នុងការធានាថា ការបណ្តុះបណ្តាលជំនាញឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្តែង។
ថ្ងៃទី ៖ 12-11-2026, ដោយ​​ Dara007 | 53 Views

AOT-KH ចុះសង្កេតការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ដែលស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
បាត់ដំបងៈ អ្នកនាំពាក្យក្រសួងការពារបានឱ្យដឹងថា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ដែលស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយបទឈប់បាញ់ចូលជាធរមាន។
ថ្ងៃទី ៖ 12-11-2026, ដោយ​​ Dara007 | 60 Views

អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ដើម្បីពង្រីកឱកាសការងារ និងលើកកម្ពស់ជីវភាព
ភ្នំពេញៈ គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បងប្អូនអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋចំនួន១៣ ២៧៨នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន នៅតាមមជ្ឈមណ្ឌលវាយតម្លៃទាំង១៣ទីតាំងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះ អ្នកទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញមានចំនួន១២ ៤១៨នាក់ និងអ្នកទទួលបានលិខិតបញ្ជាក់ក្រេឌីតមានចំនួន៨៦០នាក់។
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 | 54 Views

រយៈពីឆ្នាំកម្ពុជាបានគិតគូអំពីគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
ភ្នំពេញៈ លោក ប្រាក់ សុខុន ថ្លែងថា  រយៈពីឆ្នាំកម្ពុជាបានគិតគូអំពីគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បន្ទាប់ពីប្រទេសបារាំងផ្ទេរភាពជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឱ្យកម្ពុជា ។
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 | 58 Views

អង្គការហ្វ្រង់កូហ្វូនី បង្កើនកិច្ចសហការពិភាក្សាគ្នាទប់ស្កាត់សង្គ្រាម កសាងសន្ដិភាព និងផ្ដល់វិភាគទានជួយសង្គម សេដ្ឋកិច្ចលើពិភពលោក
ភ្នំពេញៈ លោក ប្រាក់ សុខុន ថ្លែងថា អង្គការហ្វ្រង់កូហ្វូនី បានបង្កើនកិច្ចសហការពិភាក្សាគ្នាទប់ស្កាត់សង្គ្រាម កសាងសន្ដិភាព និងផ្ដល់វិភាគទានជួយសង្គម សេដ្ឋកិច្ចលើពិភពលោក ដើម្បីបង្កឱកាសអំណោយផលលើកិច្ចសហការផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចិរភាព។
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 | 68 Views

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួម ១២០០នាក់ មកពី ៧២ ប្រទេស
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួម ១២០០នាក់ មកពី ៧២ ប្រទេស ភ្នំពេញៈ លោក ប្រាក់ សុខុន ថ្លែងថា នៅក្នុង «កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង» (Francophone Entrepreneurs Meeting - REF) ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយដំណើរការទន្ទឹមនឹងពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល FrancoTech 2026 ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួមចំនួន ១២០០នាក់មកពីចំនួន ៧២ ប្រទេស ។
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 | 40 Views

ជនជាតិថៃ ៣៩នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
បន្ទាយមានជ័យៈ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ធ្វើការបណ្ដេញជនជាតិថៃ សរុបចំនួន ៣៩នាក់ (ស្រី១៦នាក់) ដែលពាក់ព័ន្ធករណីករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ករណីលួចជ្រៀតចូលក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ករណីអនុវត្តទោសចប់(ឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត និងបទចូលដោយទុច្ចរិតក្នុងទីលានយោធា) អនុវត្តទោសចប់(បទឆ្លងដែនចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត និងប៉ុនប៉ងឆបោក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) អនុវត្តទោសចប់(បទឆ្លងដែនខុសច្បាប់ និងឆបោកតាមប្រព័ន្ធអនឡាញ) អនុវត្តទោសចប់(បទជូញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)។
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 | 54 Views

កម្ពុជា ច្រានចោលការវាយតម្លៃរបស់អាម៉េរិកអំពីស្ថានភាពអំពើជួញដូរមនុស្សនៅកម្ពុជា
ភ្នំពេញៈ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ប្រទេសកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំង ដែលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវបានទទួលការវាយតម្លៃសមស្របពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមិនបានឆ្លុះបញ្ចាំងពេញលេញនូវឆន្ទៈនយោបាយដ៏មោះមុត រួមទាំងវិធានការ ដ៏ម៉ឺងម៉ាត់ គួបផ្សំនឹងលទ្ធផលជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននោះឡើយ។
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 | 42 Views

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល
ព្រៃវែងៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានក្តីរន្ធត់ និងសម្តែងការសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំ អំពីមរណភាពរបស់សិស្សានុសិស្សនៃសាលា ប៊ែលធី អន្ដរជាតិ ចំនួន៥រូប ដែលបានទទួលមរណភាពដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ (រថយន្តធ្លាក់ចូលស្រះទឹក)។ ជាក់ស្តែងបន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ លោក កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង អញ្ជើញនាំយកសម្ភារៈនិងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយក្រុមគ្រួសារនៃសពសិស្សទាំង៥រូបនៅគេហដ្ឋាននៃសព ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 | 72 Views

បញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ ពាក់ព័ន្ធ ករណីកាប់ប្លន់យកម៉ូតូ និងប្រើប្រាស់សារធាតុញៀន
បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលបណ្ដឹងរបស់ឈ្មោះ ពន្លកនីតា ភេទស្រី អាយុ១៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណីចោរកាប់ប្លន់យកម៉ូតូ កាលពីវេលាម៉ោង០៣ និង៣០នាទីទាបភ្លឺ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលបង្កដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណមានគ្នាចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពយកកាំបិតខ្វែវ បម្រុងកាប់ទៅលើជនរងគ្រោះឈ្មោះ គង់ រតនា (ណាង) ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ឈ្មោះ ពន្លក នីតា ខណៈកំពុងជិះម៉ូតូចេញពីកន្លែងធ្វើការតែម្នាក់ឯង បណ្ដាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះភ័យក៏បានរត់ចោលម៉ូតូ ទើបជនសង្ស័យយកម៉ូតូជិៈទៅបាត់។ ក្រោយទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានផ្ដល់ព័ត៌ដល់កម្លាំងមូលដ្ឋានក្រុង-ស្រុកទាំង០៩ ដើម្បីស្ទាក់គ្រប់ផ្លូវប៉ុន្តែរកមិនឃើញ។
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 | 65 Views

បញ្ជូនជនសង្ស័យ៧នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ ដឹកជញ្ជូនរក្សាទុក ប្រើប្រាស់សារធាតុញៀន
បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ ដឹកជញ្ជូន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង ករណីលួច, សមគំនិតក្នុងអំពើលួច, ទទួលផលចោរកម្មស្ថានទម្ងន់ទោស, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ ១-ឈ្មោះ ដូ ទ្រី ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅបន្ទប់ជួល ភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់, សមគំនិតក្នុងអំពើលួច),២-ឈ្មោះ ឆាយ វេន ហៅ វីន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ជួញដូរ រក្សាទុក និងប្រើប្រាស់), ៣-ឈ្មោះ ហឿន ស៊ីណាត ហៅ ហុយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិចំការលោក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី(លួច និងប្រើប្រាស់), ៤-ឈ្មោះ ជាក់ ជប៉ុន ហៅ ប៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរ រក្សាទុក និងប្រើប្រាស់), ៥-ឈ្មោះ សា កំរ៉ី ហៅ រ៉ុយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ(ជួញដូរ រក្សាទុក និងប្រើប្រាស់, ទទួលផលចោរកម្មស្ថានទម្ងន់ទោស, កាន់កាប់អាវុធ), ៦-ឈ្មោះ កែវ ប៊ុនថាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅបន្ទប់ជួល ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ទទួលផលចោរកម្ម និងប្រើប្រាស់), ៧-ឈ្មោះ ផាត សុផា ហៅ វែង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្ននៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ(ដឹកជញ្ជូន និងប្រើប្រាស់)។ ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញដកហូតវត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កញ្ចប់ធំ និង០៦ថង់កិប ទម្ងន់១១៣២,៦២ក្រាម,ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន០១កូនថង់កិប ស្មើនឹង០៥គ្រាប់ ទម្ងន់០,៨០ក្រាម, រថយន្ត០១គ្រឿង(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ), ម៉ូតូចំនួន១៥គ្រឿង(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ), IPAD ពណ៌មាស ចំនួន០១គ្រឿង, ទូរស័ព្ទដៃ ចំនួន០៩គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង, កាំភ្លើងខ្លីជ័រ ពណ៌ខ្មៅ ចំនួន០១ដើម, កាំភ្លើងស្នប់វែងកែច្នៃពណ៌ខ្មៅ ចំនួន០១ដើម រួមនឹងវត្ថុតាងនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីចាត់ការតាមនីតិវិធី។
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 | 60 Views

នាវាទេសចរណ៍អន្តរជាតិ ដឹកអ្នកទេសចរជិត១ពាន់នាក់ ចូលទស្សនាកម្ពុជា
ភ្នំពេញៈ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ វីឃីង អូរីអន (VIKING ORION) សញ្ជាតិ NORWAY បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ថ្ងៃទី ៖ 10-11-2026, ដោយ​​ Dara007 | 62 Views

ក្រសួងសាធារណការ ប្រកាសអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ថ្មី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ថ្មី រឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ធានានូវសុវត្ថិភាពចរាចរណ៍ និងពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានគុណភាព។
ថ្ងៃទី ៖ 10-11-2026, ដោយ​​ Dara007 | 67 Views

ខែតុលា គ្រោះអគ្គិភ័យបំផ្លាញផ្ទះពលរដ្ឋជាង៣០ខ្នង និងទ្រព្យសម្បត្តិផ្សេងៗទៀត
ភ្នំពេញៈ ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ មានគ្រោះអគ្គិភ័យកើតឡើងសរុបចំនួន ៤០ករណី បណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣៣ខ្នង។ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកញ្ញា បានថយចុះចំនួន ៦ករណី និងការឆាបឆេះផ្ទះពលរដ្ឋថយចុះចំនួន ៦ខ្នង។
ថ្ងៃទី ៖ 10-11-2026, ដោយ​​ Dara007 | 66 Views

  ផ្សព្វផ្សាយពាណិជ្ជកម្ម
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
campost.asia