ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធ ករណីលួច(ម៉ូត)...
ថ្ងៃទី ៖ 29-05-2025, ដោយ​​ Dara007 , 59 Views
                     
បន្ទាយមានជ័យៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ មាស ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ករណីបាត់ម៉ូតូម៉ាក ហុងដា ZOOMER-X ពណ៌ស លាយពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ (ភ្ជាប់ប្រព័ន្ធ GPS)  កាលពីវេលាម៉ោ២២ និង០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានប្រទះឃើញម៉ូតូចតនៅចំណតផ្ញើម៉ូតូមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងផ្ញើម៉ូតូរបស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងធ្វើវិធានការស្រាវជ្រាវ ឃ្លាំមើលរហូតដល់វេលាម៉ោង១៨ និង០០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្រាប់តែឃើញមានអ្នកទៅយកម៉ូតូ នៅកន្លែងផ្ញើម៉ូតូខាងលើ ពេលនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យួន ពិសិដ្ឋ ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទៅយកម៉ូតូម៉ាកស៊ូម័រX នៅកន្លែងផ្ញើម៉ូតូរបស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតពិតប្រាកដមែន។ ដោយថាម៉ូតូនោះជាម៉ូតូអ្នកស្គាល់គ្នា ឈ្មោះ ស្នា ឱ្យខ្លួនទៅយកនៅមន្ទីរពេទ្យ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។    

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។   

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បត៍​ ទី២៩​ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ រយៈពេល៥ ខែ ភ្ញៀវអន្តរជាតិជាង៥២ម៉ឺននាក់ បានលុយជាង ២៤លានដុល្លារ ចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង១១.៧១ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com