ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី ចង់ឃើញស្នាដៃកូនខ្មែរ ស្រាវជ្រាវ និងសរសេរចងក្រងជាសៀវភៅដាក់បញ្ជូលនៅក្នុងបណ្ណាល័យឱ្យបានច្រើន
ថ្ងៃទី ៖ 21-05-2025, ដោយ​​ Dara007 , 57 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី ចង់ឃើញស្នាដៃកូនខ្មែរស្រាវជ្រាវ និងសរសេរចងក្រងជាសៀវភៅដាក់បញ្ជូលនៅក្នុងបណ្ណាល័យឱ្យបានច្រើន ដើម្បីលើកកម្ពស់ការអាន ដែលធ្វើឱ្យបញ្ញាខួក្បាលកាន់តែមានសមត្ថភាពខ្ពស់។ ការចង់ឃើញស្នាដៃកូនខ្មែររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឡើងក្នុងឱកាសអញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិតចំនួន ២៧៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតីបានលើកទឹកចិត្តដល់សាស្ដ្រាចារ្យ និងនិស្សិតខ្មែរទាំងក្នុង និងក្រៅប្រទេសដែលបានស្រាវជ្រាវឯកសារផ្សេងៗរួចហើយ ពីជំនាន់មួយទៅជំនាន់មួយ សុំយកតម្កល់ទុក នៅក្នុងបណ្ណាល័យ និងតាមសាកលវិទ្យាល័យផ្សេងៗ ដើម្បីទុកជាកេរដំណែលសម្រាប់និស្សិត និងអ្នកស្រាវជ្រាវជំនាន់ក្រោយបន្តបន្ទាប់ទៀត ដែលជារបកគំហើញរបស់កូនខ្មែរ។

សម្តេចមហាបវរធិបតីណែនាំដល់សិស្សកុំពឹងផ្អែកទៅលើឧបករណ៍ខ្លាំងពេកលើការសិក្សារៀនសូត្រ និងស្រាវជ្រាវ ដែលនាំឱ្យសិស្សបាត់បង់មូលដ្ឋានគ្រឹះក្នុងការសិក្សារៀនសូត្រ ខ្វះខាតការអាន និងសរសេរ ឈានទៅខ្សោយសមត្ថភាពនាពេលខាងមុខ។ ប៉ុន្ដែត្រូវបែរមកខិតខំសិក្សាស្រាវជ្រាវ អាន និងសរសេរ សង្ខេបដោយខ្លួនឯង ទើបអាចឱ្យមានចំណេះពិតប្រាកដ។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតីក៏បង្ហាញការកោតសរសើរ ដែលសាលារៀនរៀបចំឱ្យមានការប្រកួត ប្រជែងតស៊ូមតិរបស់សិស្ស នៅតាមសាលារៀន ដែលធ្វើឱ្យសិស្សមានសមត្ថភាពក្នុងការស្រាវជ្រាវ និងការអានមានការកើនឡើង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com