ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ប៉ែន បូណា ៖ ទោះបីជាស្ថានភាពពិភពលោកមានភាពស្មុគស្មាញ មិនច្បាស់លាស់ ប៉ុន្តែកម្ពុជា នៅតែអាចថែរក្សាបានយ៉ាងល្អទាំងសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ថ្ងៃទី ៖ 19-05-2025, ដោយ​​ admin , 79 Views
                     
ភ្នំពេញ : លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា៖ «ទោះបីជាស្ថានភាពពិភពលោកមានភាពស្មុគស្មាញ មិនច្បាស់លាស់ ប៉ុន្តែកម្ពុជា នៅតែអាចថែរក្សាបានយ៉ាងល្អទាំងសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាសរសរគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស»។

ការរំលេចឡើងដោយប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ គ្រាដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសារព័ត៌មានលើកទី៧ ស្ដីពី «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

រយៈពេល ៣ខែ ឆ្នាំ២០២៥ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីស្នាដៃគួរឱ្យស្ញប់ស្ញែង និងសមិទ្ធផលផ្លៃផ្កាជាច្រើនអនេក តាមរយៈកិច្ចខិតខំប្រឹងប្រែងនិងភាពវាងវៃរបស់ថ្នាក់ដឹកនាំ ភាពធន់និងកាន់រឹងមាំរបស់រាជរដ្ឋាភិបាល និងតម្លៃកាន់តែលេចធ្លោរបស់កម្ពុជានៅលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាយើងមានសំណាង ដ្បិតកំពុងបន្តគ្របដណ្តប់ដោយសន្តិភាព និងអាចបន្តអភិវឌ្ឍ ខណៈដែលស្ថានភាពសកលនិងតំបន់កាន់តែផុសស្រួយ កាន់តែស្មុគស្មាញ មិនជាក់លាក់ទាល់តែសោះ និងប្រកបដោយគ្រោះថ្នាក់»។

សូមជម្រាបថា នៅរៀងរាល់បីខែម្តង លោក ប៉ែន បូណា និងលោក តាន់ ហ្សង់ហ្វ្រង់ស័រ តែងតែធ្វើបច្ចុប្បន្នភាព ស្តីពី វឌ្ឍនភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងម្ចាស់ប្រទេសឱ្យបានជ្រាប៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com