|
៥ថ្ងៃ ភ្ញៀវទេសចរ ជាង៦សែននាក់ មកកម្សាន្ត ក្នុងពិធីប្រណាំងទូកក្នុងពិធីបុណ្យចេញព្រះវស្សា នៅខេត្តកំពង់ចាម
ថ្ងៃទី ៖ 27-10-2026, ដោយ Dara007 , 34 Views
កំពង់ចាមៈ ក្នុងឱកាសប្រារព្ធពិធីបុណ្យចេញព្រះវស្សា រយៈពេល ៥ថ្ងៃ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរចំនួន ៦៧៦.៦៣៦ នាក់ មកកម្សាន្តសប្បាយ ក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប បាញ់កាំជ្រួច និងតាំងពិព័រណ៌សមិទ្ធផលនានា។
ដោយឡែកសម្រាប់ថ្ងៃចេញព្រះវស្សា ត្រូវនឹងថ្ងៃទី២៦ ក្នុងពិធីប្រណាំងទូក មានភ្ញៀវទេសចរចំនួន ៣៦១.១១៥ នាក់ ក្នុងនោះ - ទេសចរជាតិ៖ ៣១៥.៣៣០ នាក់ (បូកយោង ៦៧៦,៣០៨នាក់) ទេសចរបរទេស៖ ១៣៧ នាក់ (បូកយោង ៣២៨នាក់)។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម សូមអរគុណ មន្ត្រីរាជការនានា កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋដែលបានផ្តល់កិត្តិយសចូលរួមក្នងព្រឹត្តិការណ៍នេះ៕
|