ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
អាជ្ញាធរ​​មិនបាន​ទំនេរដៃ​ដោះស្រាយ​ក្នុងការស្ដាប្រឡាយ
ថ្ងៃទី ៖ 23-10-2026, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ អាជ្ញាធរ​​មិនបាន​ទំនេរដៃ​ដោះស្រាយ​ក្នុងការស្ដាប្រឡាយ ក្រោយស្ថានភាពទឹកលិចតាមផ្លូវមួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មិនមានរយ:ពេលយូរថ្ងៃនោះឡើយ សម្រាប់ឆ្នាំនេះ បើប្រៀបជាមួយស្ថានភាពឆ្នាំមុន។ នៅប៉ុន្មានថ្ងៃមកនេះ ក្រោយភ្លៀងធ្លាក់ជាប់គ្នា បានបណ្តាលឲ្យទឹកជន់លិចតាមផ្លូវមួយចំនួន ដែលធ្វើឲ្យពលរដ្ឋពិបាកធ្វើដំណើរ។

ស្ថានភាពទឹកលិចផ្លូវទាំងនេះ ក៏មានពលរដ្ឋលើកឡើងពីកត្តាប្រឡាយមួយចំនួន ដែលមិនសូវបានស្តារ ជាហេតុនាំឲ្យរាំងស្ទះលំហូរទឹកដែលជន់លិចទាំងនេះផងដែរ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានឆ្លើយតបថា ការងារ​ស្តារប្រឡាយ​ត្រូវ​បាន​រដ្ឋបាលរាជធានីភ្នំពេញ​សម្រុក​ធ្វើ​តាំង​ពី​រដូវ​ប្រាំង​មកម្ល៉េះ​ បាន​ជាច្រើន​ខ្សែ​ជា​បន្តបន្ទាប់​ហើយ​ ដោយ​មាន​ទាំង​គម្រោង​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ពាក់ព័ន្ធ​ផងដែរ។

លោកស្រីបានបន្តថា ជាលទ្ធផល​នៃ​គម្រោង​ទាំង​នេះ​ ឃើញ​ថា​ស្ថានភាព​នៃការ​ជន់​លិច​ក៏មិនមាន​រយៈពេល​យូរ​ថ្ងៃ​ ដូច​ឆ្នាំ​កន្លងមកដែរ។ ការជន់លិច​អាច​នៅមាន​ដោយ​សារ​ស្ដានភាព​ភ្លៀង​ជាប់​ៗគ្នា​ជាច្រើន​ ប៉ុន្តែ​យ៉ាង​ណា​ អាជ្ញាធរ​ រួមទាំង​មន្ទីរ​ជំនាញ​មិនបាន​ទំនេរដៃ​ដោះស្រាយ​នោះទេ។ លោកស្រីសូម​មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះករណីនេះ»៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងរោងចក្រ គឺជាឱកាសសំខាន់សម្រាប់សិស្ស-និស្សិតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការយកចំណេះដឹងពីថ្នាក់រៀនទៅអនុវត្តជាក់ស្តែង ស្វែងយល់ពីដំណើរការផលិតកម្ម និងត្រៀមខ្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com