ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្លាំងប្រដាប់អាវុធថៃបន្តឈូសឆាយព្រៃសង់ផ្លូវថ្មីមួយខ្សែ នៅតំបន់អូរស្មាច់ និងសង់លេណដ្ឋានយោធា នៅក្បែរប្រាសាទព្រះវិហារ
ថ្ងៃទី ៖ 22-08-2026, ដោយ​​ Dara007 , 26 Views
                     
ភ្នំពេញ : ក្នុងរយៈពេលជាង៣សប្ដាហ៍មកនេះកម្លាំងប្រដាប់អាវុធរបស់ថៃ បានបន្តឈូសឆាយព្រៃជាបន្តបន្ទាប់ដោយចាប់ផ្ដើមសង់ផ្លូវថ្មីមួយខ្សែ នៅតំបន់អូរស្មាច់ តភ្ជាប់ពីភាគខាងជើងនៃបង្គោលព្រំដែនលេខ១៤ ទៅកាន់តំបន់ភ្នំតាថុង (ភ្នំ២៧៨) និងបន្ដសាងសង់លេណដ្ឋានយោធាថ្មី នៅភាគខាងជើងវត្តកែវសិក្ខាគិរីស្វារ ក្បែរប្រាសាទព្រះវិហារ ។ ហើយកម្ពុជាក៍បានតវ៉ាទៅនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាផងដែរ ។

តាមរយៈការប្រកាសរបស់ក្រសួងការបរទេស ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានដោយប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន។

ក្រសួងការបរទេស បានបន្តថា ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានបន្តឈូសឆាយព្រៃជាបន្តបន្ទាប់ ដើម្បីសាងសង់ផ្លូវថ្មីមួយខ្សែ ដែលតភ្ជាប់ ពីភាគខាងជើងនៃបង្គោលព្រំដែនលេខ១៤ ទៅកាន់តំបន់ភ្នំតាថុង (ភ្នំ២៧៨)។ បន្ទាប់មក នៅថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពសាងសង់ផ្លូវនៅក្នុងតំបន់ខាងលើ ព្រមទាំង បានសាងសង់លេណដ្ឋានយោធាថ្មីផងដែរ។ ជាមួយគ្នានោះនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ ក៍បានសាងសង់លេណដ្ឋានយោធាថ្មីមួយចំនួន នៅភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈ ក្បែរប្រាសាទព្រះវិហារផងដែរ។

សកម្មភាពនេះ កម្ពុជាចាត់ទុកថា ជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC)កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាម កិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដី ជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិ ស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យប្រទេសថៃបញ្ឈប់សកម្មភាពទាំងនេះ ព្រមទាំងគោរពនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍តានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញសំបកកង់រថយន្តបានទឹកប្រាក់ជាង ១,២០០លានដុល្លារអាមេរិក កើនឡើង ៦៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com