ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីជាង៨០នាក់ សង្ស័យជាប់ពាក់ព័ន្ធបទល្មើស Online Scams
ថ្ងៃទី ៖ 29-06-2026, ដោយ​​ Dara007 , 46 Views
                     
បន្ទាយមានជ័យៈ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងមួយចំនួននៅក្រុងប៉ោយប៉ែត ដោយរកឃើញជនជាតិឥណ្ឌូនេស៊ីជាង៨០នាក់ (ប្រុស) ហើយរកឃើញទូរសព្ទចំនួន១១គ្រឿង សង្ស័យជាប់ពាក់ព័ន្ធបទល្មើស Online Scams។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

រដ្ឋបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ថា ថ្ងៃទី២៨ ខែមិថុនា គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន និងលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៣ ដូចខាងក្រោម៖ ទីតាំងទី១៖ ផ្ទះជួល៣ល្វែង កម្ពស់៥ជាន់ ៤៧បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ដោយរកឃើញជនជាតិឥណ្ឌូនេស៊ីស្នាក់នៅប្រមូលផ្ដុំចំនួន៨១នាក់។ ពួកគេបម្រើការងារនៅកាស៊ីណូហូលីដេ និងមានជនជាតិឥណ្ឌូនេស៊ីម្នាក់ ជាអ្នករក្សាទុកលិខិតឆ្លងដែនរបស់ជនជាតិឥណ្ឌូនេស៊ីទាំង៨១នាក់នោះ តែទីតាំងពុំមានសម្ភារសង្ស័យនឹងបទល្មើស Online Scams នោះឡើយ។

ជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលជាអ្នករក្សាទុកលិខិតឆ្លងដែនរបស់ជនជាតិឥណ្ឌូនេស៊ីទាំង៨១នាក់នោះ ត្រូវបាននាំយកទៅសាកសួរនៅអធិការដ្ឋានននគរបាលក្រុង។ ដោយឡែកម្ចាស់ទីតាំងត្រូវបានអប់រំណែនាំ និងធ្វើកិច្ចសន្យា។ ទីតាំងទី២៖ ផ្ទះ២ល្វែងកម្ពស់៤ជាន់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ តែពុំមានជនបរទេសនោះឡើយ ហើយប្រគល់ឱ្យចៅសង្កាត់បន្ដស្រាវជ្រាវរកម្ចាស់ទីតាំងដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា។ ទីតាំងទី៣៖ បន្ទប់ជួល៣បន្ទប់ ស្ថិតនៅភូមិសន្ដិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយរកឃើញជនជាតិឥណ្ឌូនេស៊ីម្នាក់ មានសម្ភារសង្ស័យរួមមាន៖ ទូរសព្ទចំនួន ១១គ្រឿង។ វត្ថុតាងត្រូវបានដកហូត និងជនសង្ស័យត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំចាត់ការបន្តទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ចិនៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបានជំរុញដល់បណ្តាក្រុមហ៊ុនសាជីវកម្មធំៗរបស់ចិន ឱ្យបន្តសិក្សាស្វែងយល់ និងពង្រីកការវិនិយោគផ្ទាល់នៅកម្ពុជា ជាពិសេសលើគម្រោងបច្ចេក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com