ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រមុខរដ្ឋស្ដីទី ៖ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ
ថ្ងៃទី ៖ 13-06-2026, ដោយ​​ Dara007 , 70 Views
                     
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា ពេលណាព្រំដែនគោករវាងកម្ពុជា.ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ហើយសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សាកម្ពុជា។នេះបើយោងតាមផេកផ្លូវការរបស់សម្ដេចតេជោ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចតេជោមានប្រសាសន៍ថា អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខឹលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា។ ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀតសម្ដេចតេជោសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា.ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។

សម្ដេចតេជោគូសបញ្ជាក់ថា សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញ គឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថា ខុសច្បាប់ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា.ថៃនៅដំណើការជាធម្មតា។ ត្រូវប្រម៉ូលផ្តុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោក ហើយទំនិញចូលបាននោះឡើយនិងសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សាកម្ពុជា។

ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយទុកឲ្យគេមើលងាយទាំងសាមុីខ្លួន ទាំងជាតិសាសន៍៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានប ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com