ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ទូលព្រះបង្គំហ៊ុន ម៉ានី មានសេចក្ដីសោមនស្ស និងត្រេកអរជាអនេក ការព្យាបាលដោយការវះកាត់ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រព្រឹត្តទៅដោយជោគជ័យ
ថ្ងៃទី ៖ 20-04-2026, ដោយ​​ Dara007 , 54 Views
                     
ភ្នំពេញៈ ទូលព្រះបង្គំហ៊ុន ម៉ានី មានសេចក្ដីសោមនស្ស និងត្រេកអរជាអនេក បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈសាររបស់ សម្ដេចតេជោ និង ក្រសួងព្រះបរមរាជវាំង ដែលបានបញ្ជាក់ថា ការព្យាបាលដោយការវះកាត់ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងនោះគឺព្រះរាជសុខភាព និងព្រះកាយពលរបស់ព្រះអង្គមានស្ថានភាពប្រសើរឡើងវិញជាលំដាប់។ ក្នុងនាមជាប្រជានុរាស្ត្រដែលតែងតែគោរពស្រលាញ់ព្រះអង្គ ទូលព្រះបង្គំជាខ្ញុំសូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងការបន្តគង់ប្រថាប់ដើម្បីតាមដានថែទាំព្រះរាជសុខភាព និងសូមព្រះរាជសុខភាពរបស់ព្រះអង្គ បានធូរសះស្បើយ មានព្រះកាយពលល្អបរិបូរណ៍ឡើងវិញ ដើម្បីយាងនិវត្តន៍បន្តមកគង់ប្រថាប់ជាដ៏ត្រជាក់ត្រជុំ ដល់កូនចៅ និងប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចតទៅ។ សូមឆ្លៀតឱកាសនេះ លោកសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិន ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ និងព្យាបាលព្រះរាជសុខភាពព្រះអង្គ រហូតទទួលបានលទ្ធផលជោគជ័យយ៉ាងប្រសើរនៃការព្យាបាលដោយការវះកាត់នេះ។
      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-កាណាដា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការជំរុញនេះធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com