ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៏បន្ទាន់ការកេីនឡេីងនៃតម្លៃប្រេងឥន្ទន:
ថ្ងៃទី ៖ 21-03-2026, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៏បន្ទាន់ការកេីនឡេីងនៃតម្លៃប្រេងឥន្ទន: ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

ចាប់តាំងពីការប្រយុទ្ធគ្នានៅនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កឱ្យមានការកេីនឡេីងនៃតម្លៃប្រេងឥន្ទន:ជាសាកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៏បន្ទាន់និងចាំបាច់មួយចំនួន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបានអនុវត្តរួចហេីយរួមមាន៖ ១/ បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ២/ បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡេីងលេីសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡេីងលេីស ១០០ដុល្លារ/បារ៉ែល ៣/ ពន្ធគយ ០ (សូន្យ) គឺជាការមិនយកពន្ធគយលេីការនាំចូល ជាមួយគ្នានេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ទន:បន្តកេីនឡេីងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦ ដែលរួមមាន៖ ១/ បញ្ចុះអាករបន្ថែមលេីប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ ២/ បញ្ចុះអាករពិសេសលេីប្រេងម៉ាស៊ូត ពី ៤% មក ០% និង ៣/ បញ្ចុះអាករលេីតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។

ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បន្តតាមដានលើការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាព ដាក់ចេញនូវវិធានការអន្តរាគមន៏បន្ថែម ក្នុងករណីចាំបាច់ ឱ្យបានទាន់ពេលវេលា ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៏បន្ទាន់ការកេីនឡេីងនៃតម្លៃប្រេងឥន្ទន: ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com