ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា សងបំណុលបរទេសជិត៧០០លានដុល្លារនៅឆ្នាំ២០២៥
ថ្ងៃទី ៖ 12-03-2026, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញៈ នៅក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុល សរុបចំនួន ៦៧៨.៣០លានដុល្លារអាម៉េរិក កើនឡើង២១% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះប្រាក់ដើមមានជាង ៥៤០លានដុល្លារ និងការប្រាក់និងកម្រៃផ្សេងៗជាង ១៣០លានដុល្លារ។ នេះយោងតាមព្រឹត្តិបត្របំណុលដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច បំណុលដែលបានទូទាត់រួច សម្រាប់ ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនប្រមាណ ៦៣២.៥៦ លានដុល្លារអាមេរិក ក្នុងនោះ ប្រាក់ដើម ៥០០.២៤លានដុល្លារអាម៉េរិក និងការប្រាក់និងកម្រៃផ្សេងៗ ១៣២.៣២ លានដុល្លារអាម៉េរិក និងក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ៤៥.៧៥ លានដុល្លារអាម៉េរិក ក្នុងនោះ ប្រាក់ដើម ៤០.៧៥ លានដុល្លារអាម៉េរិក និងការប្រាក់ ៥លានដុល្លារអាម៉េរិក។

ដោយឡែក គិតតែនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់ សេវាបំណុលសរុបចំនួន ១១៥.២៥ លានដុល្លារអាម៉េរិក។ ប្រភពបន្ដថា នៅក្នុងឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូ អភិវឌ្ឍនានា សរុបចំនួន ១ ២២៥.៥៣ លានដុល្លារអាម៉េរិក ឬប្រមាណ ៨៩០.០៦ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៤៥% នៃពិតានដែលច្បាប់អនុញ្ញាត (២០០០ លានអេសដេអ៊ែ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី៣៣% និងក្របខ័ណ្ឌពហុភាគី ៦៧%។ បើធៀបនឹងឆ្នាំ២០២៤ ការចុះកិច្ចព្រមព្រៀងឥណទាន សម្បទានថ្មីក្នុងឆ្នាំ២០២៥ នេះ មានការថយចុះប្រមាណ ៣១%។

ទន្ទឹមគ្នានេះ នៅក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់សរុបចំនួន ប្រមាណ ១.០៤ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ក្របខ័ណ្ឌ ទ្វេភាគីមានប្រមាណ ៤៤% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៥៦%។ សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែងទៅលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ៧៩% និងវិស័យអាទិភាពចំពោះមុខ ផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ២១%។
បើធៀបនឹងឆ្នាំ២០២៤ ការដកសាច់ប្រាក់ជាក់ ស្តែងនៅក្នុងឆ្នាំ២០២៥ នេះ មានការថយចុះប្រមាណ ៣៣%។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១៣.០៥ប៊ីលាន ដុល្លារអាមេរិក ក្នុងនោះ ៩៨% ត្រូវនឹងប្រមាណ ១២.៨១ ប៊ីលាន ដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦០% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៤០%) និងបំណុលសាធារណៈក្នុងប្រទេស ២% ត្រូវនឹងប្រមាណ ២៤៦,៨៣ លានដុល្លារអាម៉េរិក។ សមាសភាគបំណុលសាធារណៈ ទាំងនេះ រួមមាន៖ ៤៧% ជាដុល្លារអាម៉េរិក, ១៧% ជាអេសដេអ៊ែ, ១០% ជាយេនជប៉ុន, ១០% ជាយ័នចិន, ៩% ជាអឺរ៉ូ, និង ៧% ទៀត ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ព្រះសីហនុៈ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងពោពេញទៅដោយក្តីមោទនភាពចំពោះវប្បធម៌ជាតិ នាថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមជាមួយថ្នាក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com