ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បិទទីតាំងអគារ ONLINE SCAMS ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី
ថ្ងៃទី ៖ 13-02-2026, ដោយ​​ Dara007 , 90 Views
                     
តាកែវៈ ទីតាំងអគាររបស់ក្រុមហ៊ុនឈ្មោះ សុភមិត្តរ៉េស៊ីដិន ឯ.ក ដែលមានទីតាំងស្ថិត នៅក្បាលដីលេខ១០២ ផ្លូវលំ ភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី មានផ្ទៃដីចំនួន ៥ហិកតា ឃ្លាំង០១ និងអគារចំនួន ១៣ខ្នង ស្មើនឹង ៣៤៨បន្ទប់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការ ជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សម្រេចបិទទីតាំងនេះកាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋានប្រចាំការ គ.ប.ឆ.ប មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ដោយមានការសម្របសម្រួលពី ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្នទីតាំងខាងលើ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់ជូនក្រសួងមហាផ្ទៃ ទុកប្រើប្រាស់ ជាអគារសម្រាប់ឃុំខ្លួនបណ្តោះអាសន្នជនបរទេស ដើម្បីត្រៀមបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មតម្លៃប្រេងសាំងលក់ចេញ ១លីត្រ ៥ ២០០៛ សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ៦៤០០ រៀល ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃតី ១៦ មីនា ឆ្នាំ២០២៦ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com