ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ត្រឹម១ថ្ងៃ ដល់ដៃពលរដ្ឋលើការផ្តល់សេវាសៀវភៅស្នាក់នៅ!
ថ្ងៃទី ៖ 27-11-2025, ដោយ​​ Dara007 , 10 Views
                     
កំពង់ធំៈ លោកវរសេនីយ៍ត្រី ហង្ស ឡែម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាវិស័យ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានប្រកាសប្តេជ្ញាចិត្តខ្ពស់ ផ្តល់សេវាធ្វើសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ពោលគឺជាទូទៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ឬយឺតបំផុតលើសបន្តិចបន្តួច សៀវភៅស្នាក់នៅនឹងបានដល់ដៃពលរដ្ឋហើយ ខណៈច្បាប់បានកំណត់យូរបំផុតដល់១០ថ្ងៃឯណោះ បើពលរដ្ឋមានឯកសារគ្រប់។ នេះបើតាមការថ្លែងរបស់លោកនាយប៉ុស្តិ៍ មកកាន់មន្ត្រីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ដើមចមនាំឱ្យមន្រី្តព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ទំនាក់ទំនងទៅកាន់នាយប៉ុស្តិ៍សាលាវិស័យ គឺដោយសារហ្វេសប៊ុកផ្លូវការរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាវិស័យ បានបង្ហោះសារមួយជាសារធារណៈ ស្តីពីការផ្តល់សេវាសៀវភៅស្នាក់នៅជូនពលរដ្ឋក្នុងមូលដ្ឋាន ដោយប្រើរយៈពេលលឿនបំផុត ពោលគឺត្រឹមតែមួយថ្ងៃ ឬលើសនេះបន្តិចបន្តួចប៉ុណ្ណោះ។ សារនោះត្រូវបានចែករំលែកពាសពេញបណ្តាញសង្គម រហូតមានបណ្តាសារព័ត៌មាន ក្នុងស្រុកមួយចំនួនយកទៅផ្សព្វផ្សាយបន្តទៀតផង។ ពលរដ្ឋក្នុងមូលដ្ឋានលោក ក៏បានចូលបញ្ចេញមតិធ្វើជាសាក្សីផងដែរ។

លោកបន្តថា ចំពោះប្រជាពលរដ្ឋមួយចំនួនមិនថានៅឃុំណាទេ បើសិនជាពួកគាត់មិនមានតម្រូវការប្រញាប់យកទៅប្រើប្រាស់ភ្លាមៗទេ ច្បាស់ណាស់ថាពួកគាត់ មិនងាយនឹងមកធ្វើទេ។

លោកបន្ថែមថា «ដូច្នេះ ខ្ញុំសម្រេច និងប្តេជ្ញាចិត្តថា ធ្វើយ៉ាងណាព្យាយាមជួយសម្រួលលើការងារនេះ ជូនពួកគាត់អោយបានលឿនបំផុតទៅតាមអ្វីដែលអាចធ្វើបាន។ តែក៏ទាមទារអោយពួកគាត់មានឯកសារគ្រប់គ្រាប់ផងដែរ។ លោកចាត់ទុកប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រៀបបីដូចជាឪពុកម្តាយ ជាបងប្អូនបង្កើត ជាសរសៃឈាមតែមួយដែលត្រូវផ្សារភ្ជាប់គ្នា ព្រោះទំនាក់ទំនងទាំងពីរ មិនអាចខ្វះនរណាម្នាក់បានឡើយ»។ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនេះ ឱ្យទៅជាលទ្ធផលជាក់ស្ដែង លោកមេប៉ុស្តិ៍ អះអាងថារូបលោកម្នាក់ឯង ធ្វើមិនបានទេ។

ពោលគឺចាំបាច់ណាស់ ការចូលរួមអនុវត្តពីនាយរង និងមន្ត្រីប៉ុស្តិ៍ ភូមិ ឃុំ និងប្រជាពលរដ្ឋសាមីស្នើសុំ។ សម្រាប់ក្របខ័ណ្ឌប៉ុស្តិ៍ លោកតែងតែក្រើនរំលឹក ជំរុញ ដាស់តឿនដល់មន្ត្រីដែលជាអ្នកផ្តល់សេវា ធ្វើយ៉ាងណាជួយពន្លឿនក្នុងការងារផ្តល់សេវានេះជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅតាមគោលបំណងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍។

លោកបានណែនាំដល់មន្ត្រីទាំងអស់ឱ្យពួកគាត់ចេះពីនីតិវិធីនៃការផ្តល់សៀវភៅស្នាក់នៅគ្រប់គ្នា ព្រោះនៅប៉ុស្តិ៍យើងមានការងារស្នូលច្រើន (បានន័យថា១០០ជំពូក) ឧបមារថាបើមន្ត្រី ក ជាប់ចុះមណ្ឌល យើងចាត់ចែងឱ្យមន្ត្រី ខ នៅទទួលការងារផ្តល់សេវា ហើយមួយទៀតខ្ញុំគិតថាប្រជាពលរដ្ឋមិនមែនគាត់មកស្នើសុំសេវាក្នុងមួយថ្ងៃ១០ ឬក៏២០នាក់នោះទេអាចថា៣ ឬ៥នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ»។ ឆ្លងកាត់បទពិសោធនេះជាយូរឆ្នាំ លោកវរសេនីយ៍ត្រី ក៏បានលើកឡើងពីផលវិបាកមួយចំនួននៅក្នុងមូលដ្ឋានរបស់លោក ប្រជាពលរដ្ឋភាគច្រើនពេលដែលគាត់ទំនេរពីការងាររបស់គាត់ ដូចជា ស្រែចម្ការ កម្មករចម្ការកៅស៊ូ ក្នុងចន្លោះម៉ោង១១ ម៉ោង១២ ឬម៉ោង១ថ្ងៃត្រង់ គឺពួកគាត់តែងតែធ្វើដំណើរមកប៉ុស្តិ៍ ដើម្បីស្នើសុំសេវាផ្សេងៗ ហើយក៏ជាម៉ោងដែលមន្ត្រីខ្លះត្រូវទទួលទានអាហារ និងសម្រាកបន្តិចបន្តួច «ប៉ុន្តែមន្ត្រីទាំងអស់បានលះបង់ ដោយដាក់វេនគ្នាមិនបានគិតពីពេលវេលានោះឡើយ ដើម្បីតម្រូវចិត្តនិងបំពេញតម្រូវការប្រជាពលរដ្ឋ»។

លោកថា នេះកាតព្វកិច្ចដែលមន្ត្រីត្រូវបំពេញ ។

ជាមួយគ្នានេះលោកក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែរ ដោយនៅក្នុងមូលដ្ឋានលោក មានកម្លាំងតិច ពោលគឺកម្លាំងក្នុងប៉ុស្តិ៍រដ្ឋបាលសាលាវិស័យតែម្តង គឺមានចំនួនតែ៤រូបប៉ុណ្ណោះ មានរូបលោកជានាយប៉ុស្តិ៍មួយរូប នាយរងប៉ុស្តិ៍ពីររូប និងមន្ត្រីមួយរូប ចំណែកឯភូមិសាស្ត្រវិញគឺមានទំហំធំ និងស្មុគស្មាញ ហើយនៅក្នុងចម្ងាយពីភូមិ១ ទៅភូមិ១គឺមានគម្លាតឆ្ងាយពីគ្នា ពេលខ្លះពិបាកក្នុងការបែងចែកកម្លាំងនៅពេលដែលហេតុការណ៍មួយកើតឡើង ប៉ុន្តែដោយការព្យាយាម និងទទួលបានការសហការយ៉ាងសកម្មពីកម្លាំងប្រជាការពារដែលមានសរុបចំនួន២៧៤នាក់ ក្នុងភូមិសាស្រ្តនៃឃុំសាលាវិស័យ ប្រជាពលរដ្ឋរស់នៅប្រកដោយសុខសុវត្ថិភាព។ សូមបញ្ជាក់ថា បន្ទាប់ពីលោកវរសេនីយ៍ត្រី ហង្ស ឡែម បង្ហោះសារក្នុងផេកផ្លូវការរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាវិស័យ ស្តីពីការផ្តល់សេវាសៀវភៅស្នាក់នៅដោយប្រើរយៈពេលលឿនរហ័សនោះ គិតចាប់ពីថ្ងៃទី២៧ ខែសីហា ២០២៥ មកដល់បច្ចុប្បន្ន ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាវិស័យ បានផ្តល់សៀវភៅស្នាក់នៅក២ ជូនពលរដ្ឋក្នុងឃុំសាលាវិស័យសរុបបានចំនួន ២៩៣គ្រួសារហើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ភាគីហត្ថលេខីនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គាំទ្រនូវទិសដៅលើកកម្ពស់ផលប្រយោជន៍ដល់កម្មករក និងជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលនាឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជំរុញការគោរពលក្ខខណ្ឌការងារ និងបង្កើនភាពទាក់ទា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com