|
ក្មេងស្ទាវ៥នាក់បែកគំនិតធ្វើសកម្មភាពលួចទូរសព្ទគេ ត្រូវចូលដៃរបស់អាវុធហត្ថខេត្ដកំពង់ស្ពឺ
ថ្ងៃទី ៖ 15-11-2025, ដោយ Dara007 , 8 Views
កំពង់ស្ពឺៈ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ពាក់ព័ន្ធករណីលួច ស្ថិតនៅចំនុចភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយជនសង្ស័យបានធ្វើសកម្មភាពលួចទូរសព្ទម៉ាក IPHONE 7 ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង ពីជនរងគ្រោះឈ្មោះ សំ ទិត្យ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ០០:២០នាទី នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្សារឧដុង្គ ភូមិផ្សារឧដុង្គ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្ដកំពង់ស្ពឺ ។
លោកវរសេនីយ៍ត្រី ធី រ៉ាសុី បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់រួមមាន:ទី១-ឈ្មោះ ភាព សុខលាភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិក រត់តុ ទីលំនៅបច្ចុប្បន្នភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ,ទី២-ឈ្មោះ តាប់ គឹមឡាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិម្លូរម៉ីន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល,ទី៣-ឈ្មោះ សុខ កំសត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ,ទី៤-ឈ្មោះ ជួ វាស្នា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិករត់តុ ទីលំនៅបច្ចុប្បន្នភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងទី៥-ឈ្មោះ ជួ វាស្នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មុខរបរ បុគ្គលិករត់តុ ទីលំនៅបច្ចុប្បន្នភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
ចាប់យកវត្ថុតាងបានរួមមាន÷ទូរសព្ទម៉ាក IPHONE 7 ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង បានប្រគល់ឲ្យជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
|