ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមភ្នាក់ងារទេសចរចូលរួមរំដោះទឹកជុំវិញប្រាសាទ និងយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរ
ថ្ងៃទី ៖ 15-10-2025, ដោយ​​ Dara007 , 7 Views
                     
សៀមរាបៈ ភ្លៀងធ្លាក់ជាប់ៗគ្នា បានធ្វើឱ្យទឹកដក់រយៈពេលខ្លីនៅតាមប្រាសាទមួយចំនួនដែលពុំមានលូបង្ហូរទឹកគ្រប់គ្រាន់ ឬលូបង្ហូរទឹកមានមាត់តូចជាដើម។ ដើម្បីសម្រួលកិច្ចការងារ ឬរំដោះទឹកឱ្យបានទាន់ពេលវេលា ក្រុមភ្នាក់ងារទេសចរប្រចាំតាមគោលដៅប្រាសាទនានា បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការងារមួយនេះ និងយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរ បង្ការពីគ្រោះថ្នាក់ ឬហានិភ័យនានា។

លោក ស៊ុន កែវភក្តី ប្រធានក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទតាព្រហ្ម បានឱ្យដឹងថា ជារឿយៗអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ បរិវេណប្រាសាទតាព្រហ្មដែលផ្នែកខាងក្នុងរៀងទំនាប តែងមានទឹកដក់ តួយ៉ាងនៅជ្រុងខាងត្បូងនៃសាលរបាំជាដើម។ ប្រធានក្រុមរូបនេះបញ្ជាក់ថា លោកតែងដឹកនាំក្រុមការងារដើម្បីកាយធ្វើចង្អូររំដោះទឹក ឬកាយយកកម្ទេចដី ឬរុក្ខជាតិតូច នៅតាមមាត់លូ ដើម្បីឱ្យទឹកហូរបានលឿន សម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរឡើងវិញ។

មន្រ្តីដដែលបានបញ្ជាក់ថា ក្រៅពីបរិវេណខាងក្រៅ នៅក្នុងប្រាសាទមួយចំនួនក៏មានទឹកដក់រយៈពេលខ្លីដែរ ដោយក្នុងនោះក្រុមការងារទេសចរបានព្យាយាមយកសម្ភារផ្សេងៗ ដើម្បីដួស ឬសាចទឹកចេញពីផ្លូវដើររបស់ភ្ញៀវទេសចរ។ បន្ថែមពីនេះ ប្រធានក្រុមភ្នាក់ងារទេសចរក៏បានសំណូមពរដល់ភ្ញៀវទេសចរទាំងអស់ ដែលមកកម្សាន្តប្រាសាទតាព្រហ្ម និងប្រាសាទផ្សេងៗ ត្រូវមានការប្រុងប្រយ័ត្ន ដូចជាមិនត្រូវដើរនៅកន្លែងមានទឹកដក់ កន្លែងសើម បង្ការក្រែងរអិល និងមិនត្រូវចូលទស្សនាទីតាំងដែល បានដាក់ស្លាកសញ្ញា «ហាមចូល» ជាដាច់ខាត ដែលជាទីតាំងមានហានិភ័យ។

គួរជម្រាបថា ក្រៅពីប្រាសាទតាព្រហ្ម ក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពភ្ញៀវទេសចរ និងរៀបចំសោភ័ណតាមប្រាសាទឱ្យបានស្អាតជានិច្ច ស័ក្តិសមនឹងតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ភ្លៀងធ្លាក់ជាប់ៗគ្នា បានធ្វើឱ្យទឹកដក់រយៈពេលខ្លីនៅតាមប្រាសាទមួយចំនួនដែលពុំមានលូបង្ហូរទឹកគ្រប់គ្រាន់ ឬលូបង្ហូរទឹកមានមាត់តូចជាដើម។ ដើម្បីសម្រួលកិច្ចការងារ ឬរំដោះទឹកឱ្យបានទាន់ពេលវេលា ក្រុមភ្នាក់ងារទេសចរប្រចាំតាមគោលដៅ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com