ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កងទ័ពកម្ពុជា-ថៃ កំពុងប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតាមសមរភូមិជួរមុខនៅឡើយ មិនទាន់ឈប់នៅឡើយ និងថយដៃនៅឡើយទេ នៅម៉ោង៤រសៀលនេះ
ថ្ងៃទី ៖ 24-07-2025, ដោយ​​ Dara007 , 149 Views
                     
ឧត្តរមានជ័យ-ព្រះវិហារៈ កងទ័ពកម្ពុជា-ថៃ កំពុងប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតាមសមរភូមិជួរមុខនៅឡើយ មិនទាន់ឈប់នៅឡើយ និងថយដៃនៅឡើយទេ គិតត្រឹមវេលាម៉ោង៤រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ខណៈកងទ័ពកម្ពុជានៅបន្តគ្រប់គ្រងសមរភូមិប្រយុទ្ធទាំងអស់ និងឈរជើងយ៉ាងរឹងមាំនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្រោយបានបណ្តេញសត្រូវឈ្លានពានឲ្យរត់ចេញពីទីតាំងប្រាសាទទាំងនេះ។

សេចក្តីរាយការណ៍ពីកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធជាមួយទាហានថៃ បានបញ្ជាក់ថា នៅសមរភូមិប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ថ្មដូន ក្នុងខេត្តឧត្តរមានជ័យ និងសមរភូមិទិសព្រះវិហារមាន តាថាវ បុស្បូវ ជាំតែ ភ្នំខ្មោច អានសេះ និងមុំបី កងទ័ពទាំង២កំពុងប្រយុទ្ធគ្នា ដោយប្រើកាំភ្លើងធន់ធ្ងន់ផ្លោងដាក់គ្នាទៅវិញទៅមក តែកងទ័ពដ៏អង់អាចក្លាហានរបស់យើងនៅគ្រប់សមរភូមិប្រយុទ្ធកំពុងគ្រប់គ្រងទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ ហើយបាញ់ដាក់សត្រូវ ឈ្លានពានយ៉ាងសន្ធឹកសន្ធាប់។ សូមបញ្ជាក់ថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com