ក្នុងឱកាសចុះត្រួតពិនិត្យចំនួនកម្លាំងជាក់ស្តែង នៅមូលដ្ឋានក្រុងច្បារមន សំរោងទង គងពិសី និងគ្រឿងសម្ភារៈបរិក្ខារផ្សេងៗដើម្បីត្រៀម លក្ខណៈទុកជាមុនក្នុងការអន្តរាគមន៍ ជួយសង្គ្រោះភ្លាមៗឲ្យបានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះដោយសារគ្រោះទឹកជំនន់ ឬគ្រោះធម្មជាតិផ្សេងៗនារដូវវស្សានេះ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដល់ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងត្រូវអំពាវនាវផ្សព្វផ្សាយជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រោតជ្រាបជាព័ត៌មាន ចំពោះប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ងាយរងគ្រោះ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងរដូវវស្សានេះ ។
បើប្រជាពលរដ្ឋមានបញ្ហាប្រឈមត្រូវរាយការណ៍ឲ្យបានលឿនបំផុតទៅតាមអ្វីដែលធ្វើទៅបានមកកាន់កម្លាំងមូលដ្ឋានរបស់ខ្លួនរស់នៅ ដើម្បីងាយស្រួលឲ្យកងកម្លាំងយើងងាយស្រួល ក្នុងការចុះជួយអន្តរាគមន៍បានទាន់ពេលវេលាផងដែរ ៕