ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាព្យួរអាជ្ញាបណ្ណកាស៊ីណូហេងហេង1នៅស្រុកស្នូលខេត្តក្រចេះ សង្ស័យលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ថ្ងៃទី ៖ 23-07-2025, ដោយ​​ Dara007 , 64 Views
                     
ភ្នំពេញៈ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥បានចុះហត្ថលេខា សម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូរបស់ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណដែលមានកាស៊ីណូឆ្មោះហេង ហេង1 ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។

ការព្យួរអាជ្ញាបណ្ណកាស៊ីណូ របស់ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណដែលមានកាស៊ីណូឈ្មោះហេង ហេងនេះ បន្ទាប់ពីសមត្ថកិច្ចសង្ស័យលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ។ សេចក្តីសម្តេចបានបញ្ជាក់ថា ការព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូន ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ (HENG PHNOM PROS IMPORT EXPORT CO.,LTD.) ដែលមានកាស៊ីណូឈ្មោះ ហេង ហេង I (HENG HENG 1) រហូតដល់ក្រុមហ៊ុនបង្ហាញភស្តុតាងបញ្ជាក់ពីភាព ស្អាតសុំពុំបានប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងករណីរកឃើញថា ក្រុមហ៊ុនពិតជាបានប្រព្រឹត្តិបទល្មើសពិតមែន,គ.ល.ក.នឹងដកហូតអាជ្ញាបណ្ណកាស៊ីណូ តាមនីតិវិធីជាធរមាន។ ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ មិនត្រូវលួចបើកដំណើរការអាជីវកម្មកាស៊ីណូ ជាដាច់ខាត។ ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ មានកាតព្វកិច្ចបង់ប្រាក់ផាកពិន័យ និងកម្រៃផ្សេងៗ ជូនគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធអាករ កាតព្វកិច្ច សវនកម្មប្រចាំឆ្នាំនiងកាតព្វកិច្ចផ្សេងទៀត និងត្រូវមានភារកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និង ភាគីទីបី ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រុមហ៊ុន ហេង ភ្នំប្រុស អាហរ័ណ នីហរ័ណ ដែលមានកាស៊ីណូឈ្មោះ ហេង ហេង 1 ត្រូវយក អាជ្ញាបណ្ណកាស៊ីណូរលេខ ២៦៦ គ.ល.ក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ មកតម្កល់ទុកនៅ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។ រាល់សេចក្ដីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។ អគ្គលេខាធិការ គ.ល.ក. អគ្គលេខាធិការរង គ.ល.ក. ប្រធាននាយកដ្ឋានក្រោមឱវាទអគ្គ លេខាធិការដ្ឋាននៃ គ.ល.ក. និងសាមីក្រុមហ៊ុន ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

បើយោងតាមរបាយការណ៍របស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ គោរពផ្ញើជូន លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំង សង្ស័យមានសកម្មភាពប្រព្រឹត្តល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅចំណុចភូមិ ត្រពាំងស្រែ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ ឃាត់ខ្លួនជនបរទេសសរុបចំនួន ៣១១នាក់ ស្រី ៦១នាក់ មាន ៧សញ្ជាតិ រួមមាន៖ ជនជាតិចិនចំនួន ៦៤នាក់ ស្រី ៤នាក់ (ក្នុងនោះជនជាតិចិនតៃវ៉ាន់ចំនួន ៣នាក់ ស្រី ១នាក់), វៀតណាម ចំនួន ៨៥នាក់ ស្រី ២៥នាក់, ឥណ្ឌូនេស៊ីចំនួន ៦៧នាក់ ស្រី ២០នាក់, បង់ក្លាដេសចំនួន ១៥នាក់ ស្រី ០០នាក់, ថៃចំនួន ៧៨នាក់ ស្រី ១១នាក់, ឡាវ ១នាក់ ស្រី ១នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន ១នាក់ ស្រី ០០នាក់។ ដកហូតសម្ភាររួមមាន កុំព្យូទ័រលើតុចំនួន ៤៥៦គ្រឿង និងទូរស័ព្ទដៃចំនួន ៣.០៥៥គ្រឿង។

បច្ចុប្បន្នជនបរទេសទេសទាំងនោះ កំពុងឃាត់ខ្លួន និងសម្ភារដកហូតរក្សាទុកនៅស្នង ការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។ “គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្រខេត្តក្រចេះ នឹងបន្តធ្វើកិច្ចប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត និង បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឺងម៉ាត់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com