ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
TYDA ពង្រីក និងបង្ខិតសេវាព្យាបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ
ថ្ងៃទី ៖ 19-07-2025, ដោយ​​ Dara007 , 73 Views
                     
ភ្នំពេញៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានពង្រីក និងបង្ខិតសេវាព្យាបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ។

ថ្លែងក្នុងសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំរបស់ខ្លួន លើកទី១ ឆ្នាំ២០២៥ ដែលមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកក្កដា ក្រោមប្រធានបទ «ការអនុវត្តទន្តសាស្ត្រឈានមុខ» នៅសណ្ឋាគារ សុខា ភ្នំពេញ ដោយមានក្រុមគ្រូពេទ្យជំនាញផ្នែកទណ្ឌសាស្ត្រចូលរួមផ្ទាល់ប្រមាណជិត៥០០នាក់ និងតាមអនឡាញជិត៤០០នាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA)មានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២៥ នេះ TYDA មានអាយុ១៣ឆ្នាំហើយ ដែលកន្លងមកនេះបានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម។

ក្នុងនោះបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិ ក្នុងការពង្រីក និងបង្ខិតសេវាព្យាបាល ឲ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះលោកជំទាវបន្តថា TYDA គឺជាតួអង្គពិសេស ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺ ក្នុងសមរភូមិកូវីដ១៩ ដែលបានរាត្បាតយ៉ាងខ្លាំងនាពេលកន្លងមក។ បន្ថែមលើនេះ TYDA ក៏បានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងច្រើន ក្នុងវិស័យសុខាភិបាល។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានដឹងថារយៈពេលជិត១៣ ឆ្នាំមកនេះ សមាគមបានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូន ប្រជាពលក្រីក្រទូទាំងប្រទេសបានចំនួន ៦៥៩ លើក និងព្យាបាលអ្នកជំងឺបានចំនួន ៦២, ២២១៦ ករណី ក្នុងនោះមានអ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣៨២៥ នាក់ ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅក្នុងរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា។

នៅក្នុងនោះផងដែរ មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៨៣នាក់ បានវះកាត់ដោយជោគជ័យ ក្រោមការឧបត្ថមដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់។ ដោយឡែកនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-19 សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-19 តាមរយ:បេសកកម្ម ចុះចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 បានចំនួន ៣៧,៩០២៩នាក់ បេសកកម្មឆ្លើយតបបន្ទាន់ នឹងយកសំណាក់ ដែលហៅកាត់ថា RRT បានចំនួន ៧៤,៩០១៨ ករណី និងបេសកកម្មព្យាបាលជំងឺកូវីដ-19 lPD ដោយព្យាបាលអ្នកជំងឺ covid-19 បានចំនួន ២៥៨៤២ នាក់។

លោកសាស្ត្រាចារ្យជំនួយអោយដឹងទៀតថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ដែលហៅកាត់ថា «TYDA» បានបង្កើតឡើងនាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១២ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងគោលបំណងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍។ សូមបញ្ជាក់ថានៅក្នុងឱកាសនោះដែរ ក៏មានការដាក់តាំងបង្ហាញនៅ ពិព័រណ៌ឱសថ និងសម្ភារៈបរិក្ខារទន្តសាស្ត្រ ចំនួន៣៤ ស្តង់ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com