ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អភិបាលខេត្តកំពង់ស្ពឺ ព្រមានមិនលើកលែងឱ្យអភិបាលក្រុងស្រុកឬមេឃុំចៅសង្កាត់ដែលបង្កើតឬឃុបឃិតឱ្យមានល្បែងស៊ីសងអនឡាញ និងបទល្មើសគ្រប់ប្រភេទ
ថ្ងៃទី ៖ 05-07-2025, ដោយ​​ Dara007 , 9 Views
                     
កំពង់ស្ពឺ: អភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ បានធ្វើការព្រមានទៅដល់អភិបាលក្រុងស្រុកនិងមេឃុំចៅសង្កាត់ទាំងអស់ថាលោកនិងមិនលើកលែងឱ្យទេប្រសិនរកឃើញថាមានជាប់ពាក់ព័ន្ធឬឃុបឃិតជាមួយការបើកឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទពិសេសគឺក្រុមអនឡាញខុសច្បាប់។ការព្រមានដូច្នេះធ្វើឡើងក្នុងពិធីប្រកាសលោក គង់ ឈុនលី ជានាយករដ្ឋបាលនិងលោក វ៉ាន់ វ៉ាត ជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ប្រទេសជិតខាងយើង គេបានចោទមកកម្ពុជាជាប្រទេសដែលបង្កើតឱ្យមានបទល្មើសតាមប្រព័ន្ធអនឡាញ ជាកន្លែងដែលក្រុមឧក្រិដ្ឋជនជ្រកកោន។ដើម្បីបង្ហាញភាពស្អាតស្អំនិងបញ្ជាក់ថាប្រទេសកម្ពុជាគ្មានបទល្មើសទាំងនេះ អាជ្ញាធរក្រុងស្រុកនិងមេឃុំចៅសង្កាត់ត្រូវតែតាមដាននិងពិនិត្យមើលនូវរាល់ទីតាំងសង្ស័យក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងករណីរកឃើញថា មានបទល្មើសនេះ ចៅហ្វាយក្រុងស្រុកនិងមេឃុំចៅសង្កាត់ត្រូវតែរាយការណ៍បន្ទាន់មករដ្ឋបាលខេត្តឬអភិបាលខេត្តដើម្បីបង្ក្រាបឬកំទេចចោល ជៀសវាងបង្កើតបទល្មើសឱ្យកាន់តែធំ។

អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ជំហរយ៉ាងមុតមាំថា អភិបាលក្រុងស្រុកឬមេឃុំចៅសង្កាត់ទាំងអស់និងមិនរួចខ្លួនទេ ប្រសិនជារកឃើញថាបាននិងកំពុងមានការឃុបឃិតឬនៅពីក្រោយខ្នងការបើកឱ្យមានបទល្មើសអនឡាញទាំងនោះ។ទន្ទឹមនេះ អាជ្ញាធរក្រុងនិងស្រុក ឃុំសង្កាត់ក៏ត្រូវចូលរួមឱ្យបានផុលផុសក្នុងការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសនានានៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងផងដែរក្នុងនោះត្រូវទប់ស្កាត់និងបង្ក្រាបឱ្យបានដាច់ខាតចំពោះការចរាចរណ៍បទល្មើសគ្រឿងញៀន ក្មេងទំនើង និងសកម្មភាពចោរលួច ឆក់ប្លន់ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ជាមួយនោះក៏ត្រូវតាមដានរាល់សកម្មភាពក្រុមអ្នកវិនិយោគនានាដែលបាននិងកំពុងឆបោកពលរដ្ឋតាមរយ:ការលក់ដីឡូតិ៍ ផ្ទះល្វែង និងបុរីជាដើម ដើម្បីផ្តល់ឱកាសទាន់ពេលដល់រដ្ឋបាលខេត្តក្នុងការទប់ស្កាត់ជាមួយបទល្មើសនេះបញ្ជៀសការចាញ់បោកកាន់តែធ្ងន់ធ្ងរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com