ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ៖ កម្ពុជាដាច់ខាតឈប់ទិញអគ្គិសនី អ៊ីនធើណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ
ថ្ងៃទី ៖ 03-07-2025, ដោយ​​ Dara007 , 48 Views
                     
ព្រៃវែងៈ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាដាច់ខាតឈប់ទិញអគ្គិសនី អ៊ីនធើណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ ដើម្បីបញ្ចៀសការគំរាមកំហែងបិទសេដ្ឋកិច្ច និងបិទព្រំដែនដោយឯកតោភាគីបន្ដទៀត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលជាស៊ីមកំចាយមារ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ទៅកាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា រាជរដ្ឋាភិបាល ចាប់ពីពេលនេះតទៅឈប់ទិញដាច់ខាតចំពោះអគ្គិសនី អ៊ីនធើណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ ដើម្បីបង្ការនាពេលខាងមុខមានបញ្ហាជាមួយគ្នា គេនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ភាគីថៃបានលួចដឹកប្រេងតាមផ្លូវទឹកចូលមកកម្ពុជា ប៉ុន្តែត្រូវបានទាហានជើងទឹកកម្ពុជាបណ្តេញចេញទៅវិញ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅគ្រប់បណ្តាស្ថានីយទូរទស្សន៍ខ្មែរទាំងអស់ចាប់ពីពេលនេះតទៅ គប្បីបញ្ឈប់ការចាក់បញ្ចាំងរឿងថៃបន្តទៀត ខណៈដែលកាលពីឆ្នាំ២០១៣ យើងបានប្រកាសបិទម្ដងហើយ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com