ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដីថា ក្រុមជ្រុលនិយមដេកភ័យការធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរ
ថ្ងៃទី ៖ 03-07-2025, ដោយ​​ Dara007 , 44 Views
                     
កំពង់ធំៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាថ្លែងទៅមេឧទ្ទាមក្រៅច្បាប់ និងបក្ខពួកខ្លួនដែលនៅបរទេសថា កំពុងភ័យបុកពោះដេកព្រួយបារម្ភចំពោះកម្ពុជាដែលបាននិងកំពុងរៀបចំធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរពីជនណាដែលបានគុបគិតជាមួយបរទេសមកបំផ្លាញប្រទេសជាតិខ្លួនឯង។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា បើសិនជាក្រុមប្រឆាំងនៅក្រៅប្រទេសគុបគិតសហការជាមួយបរទេស ដើម្បីបំផ្លាញជាតិខ្មែរ គឺពួកគេមិនសាកសមជាប្រជាពលរដ្ឋខ្មែរនោះទេ ព្រោះបើពលរដ្ឋខ្មែរពិតប្រាកដគេស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ការពារជាតិឲ្យបានរឹងមាំហើយ ។ ប៉ុន្តែសម្តេចធិបតីនាយករដ្ឋមន្រ្តី គូសបញ្ជាក់ទៅកាន់ក្រុមមនុស្សមួយចំនួនដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិ បែរទៅជារួមដៃជាមួយមិត្តបរទេសមកបំផ្លាញខ្មែរថា   “ប៉ុន្មានថ្ងៃមកនេះ ឃើញគេមានចេញព្រោងព្រាតនៅខាងក្រៅភ័យ នៅពេលគ្រោងរៀបចំធ្វើវិសោធនកម្មរឿងដកសញ្ជាតិ ។ សំដៅលើអ្នកណា ជនជាតិខ្មែរណាដែលប្រឆាំងនឹងផលប្រយោជន៍របស់ខ្មែរ ។ ឥឡូវអ្នកខំភ័យធ្វើអី បើអ្នកឯងស្នេហាជាតិ ប្តេជ្ញាចិត្តទោះបីជាដង្ហើមចុងក្រោយមិនធ្វើប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ អីចឹងកុំភ័យព្រួយពេក។ បើសិនជាអ្នកមានផែនការបំផ្លាញ គុបគិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិខ្មែរ អាហ្នឹងអ្នកឯងភ័យចុះ ប៉ុន្តែបើអ្នកបែបហ្នឹងមិនគួរជាខ្មែរទេ”។ តាមរយៈនេះសម្តេចបានផ្ញើសារទៅវិញថា បើអ្នកពិតជាគ្មានបំណងបំផ្លាញជាតិខ្លួនទេ កុំចាំបាច់ភ័យបារម្ភ ។

សម្តេចធិបតីបន្តថា ការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិនេះ មិនមែនមានតែនៅកម្ពុជាមួយប៉ុណ្ណោះទេ ប៉ុន្តែប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ១៩៥ប្រទេស គឺមាន១៥០ប្រទេសហើយដែលបានធ្វើច្បាប់ដកសញ្ជាតិលើពលរដ្ឋខ្លួនដែលគុបគិតជាមួយបរទេសមកបំផ្លាញផលប្រទេសជាតិខ្លួនឯង ។

សម្តេចធិបតីបញ្ជាក់ថា សូម្បីតែសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលេខមួយលើពិភពលោក ក៏មានច្បាប់ដកសញ្ជាតិដែរ ខណៈថ្មីៗនេះ អាមេរិកបានតាក់តែងច្បាប់ថ្មីមួយគឺដកសញ្ជាតិចំពោះបុគ្គលណាប្រព្រឹត្តអំពើភេរវកម្ម ឬក៏អត់មានសីលធម៌។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គពិភាក្សានឹងការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញអំពីការដកសញ្ជាតិខ្មែរពីពលរដ្ឋណាដែលមានបំណងគុបគិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិ ហើយក៏បានទូលថ្វាយអង្គព្រះមហាក្សត្រថា ការធ្វើវិសោធនកម្មមាត្រា ៣៣នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា «អាចធ្វើទៅបាន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com