ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ៖គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាបម្រើ នឹងផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ
ថ្ងៃទី ៖ 03-07-2025, ដោយ​​ Dara007 , 33 Views
                     
កំពង់ធំៈ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាបម្រើ នឹងផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ តាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជានេះហើយ ដែលសម្តេចជឿជាក់១០០%ថា ប្រជាជននឹងនៅមានភាពកក់ក្តៅ ជាមួយគណបក្សតទៅទៀត ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍរីកចម្រើនរបស់ប្រជាពលរដ្ឋ ការបើកសិទ្ធិសេរីភាពសាសនា ការផ្តល់ឱកាសឱ្យរៀនសូត្រ ដើម្បីមានចំណេះនិងជំនាញ ការកសាងមូលដ្ឋានសុខាភិបាល នៅគ្រប់ទីកន្លែង ដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងខិតខំជំរុញ និងការដាក់ចេញនូវគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺប្រជាពលរដ្ឋបានមើលឃើញពិត ទទួលផលជាក់ស្តែងពិតៗ តួរយ៉ាងក្នុងដំណាក់កាលការរាតត្បាតកូវីដនេះ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាជាង១ពាន់លានដុល្លារ ដើម្បីជួយជាជំនួយសង្គម ដល់ប្រជាពលរដ្ឋ គ្រួសារងាយរងហានិភ័យ ដែលប្រជាពលរដ្ឋបានទទួល ដោយមិនគិតដល់រឿង ការចំណាយថវិកាទៅលើ ប.ស.ស បណ្ណក្រីក្រ និងប្រជាជនឈឺថ្កាត់ជាដើម ។

ក្នុងនោះសម្តេចធិបតី គូសបញ្ជាក់ថា ប្រជាពលរដ្ឋច្រើនណាស់ រួមទាំងកម្មករ-កម្មការិនី អតីតយុទ្ធជនរាប់លាននាក់ បានទទួលសមិទ្ធផល ដែលគណបក្សប្រជាជនកម្ពុជា បានកសាងមកទាំងអស់នេះ មិនមែនដោយចៃដន្យទេ គឺដោយសារគោលនយោបាយ របស់រាជរដ្ឋាភិបាលប្រកាសចេញ ហើយធ្វើពិតនៅលើដី ហើយអ្វីដែលប្រជាជនបានផលជាក់ស្តែងនេះហើយ បានជាប្រជាពលរដ្ឋផ្តល់ការទុកចិត្តគាំទ្រ ។

“ហើយខ្ញុំនៅតែជឿជាក់ថា ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា ទោះបីជារាល់ថ្ងៃមានការផ្សព្វផ្សាយ និយាយចុះឡើងតាមហ្វេសប៊ុក តាមអ្វីក៏ដោយ ឃោសនាពីនយោបាយអ្វីក៏ដោយ ប៉ុន្តែទីបំផុត និងឱ្យតម្លៃទៅលើអ្វីដែលកើតមាននៅលើដី ជាពិសេសទៅលើលទ្ធផល និងសមិទ្ធផលជាក់ស្តែង ដែលយើងខិតខំធ្វើឱ្យ នេះដែលខ្ញុំជឿថា គណបក្សប្រជាជនកម្ពុជា នៅតែមានការទុកចិត្តពីប្រជាពលរដ្ឋ ព្រោះយើងនៅតែបន្តផ្តល់ការងារសំខាន់ៗ និងធ្វើសមិទ្ធផលសំខាន់ៗ ជូនប្រជាពលរដ្ឋ មិនត្រឹមតែក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែក្របខណ្ឌក្រុមការងារ របស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋាន គណបក្សមូលដ្ឋាននៅក្នុងកន្លែងទាំងអស់ ខំធ្វើការបម្រើប្រជាពលរដ្ឋ សមាជិកសមាជិការ យុវជនរបស់យើង ខំប្រឹងធ្វើអំពើល្អ ឱ្យប្រជាពលរដ្ឋ តាមគោលការណ៍របស់បក្ស នេះហើយដែលខ្ញុំជឿជាក់១០០%ថា ប្រជាជននឹងនៅមានភាពកក់ក្តៅជាមួយយើងតទៅទៀត មិនល្អឥតខ្ចោះទេ ប៉ុន្តែយើងនឹងខិតខំឱ្យល្អឥតខ្ចោះ បានន័យថា យើងឃើញខុស យើងកែលម្អ យើងខិតខំបង្កើនអ្វីជាវិជ្ជមានឱ្យតទៅទៀត នេះហើយជាទិសដៅរបស់គណបក្សប្រជាជនកម្ពុជា”៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com