ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ឌិត ទីណា ទៅជួប លោក ទ្រី ស៊ីថេង អ្នកមើលថែដំរីឈ្មោះ ឡាក់គីនៅថ្ងៃស្អែក
ថ្ងៃទី ៖ 02-07-2025, ដោយ​​ Dara007 , 58 Views
                     
ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងទទួលជួបលោក ទ្រី ស៊ីថេងដែលជាអ្នកមើលថែ(ហ្ម) ដំរីឈ្មោះ ឡាក់គី នៅថ្ងៃទី៣ ខែកក្កដា ស្អែកនេះ ។ នេះបើតាមហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។

មុនប្រកាសរបស់អ្នកនាំពាក្យថា រដ្ឋមន្រ្តីកសិកម្មនឹងទទួលជួបអ្នកមើលថែដំរីនេះ កាលពីនារាត្រីថ្ងៃទី១ ខែកក្កដា រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ពីការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ក្រោយមានបណ្តាញសង្គមជាច្រើន បានលើកឡើងពាក់ព័ន្ធនឹងដំរីឈ្មោះ ឡាក់គីដែលគួរឲ្យអាណិត ក្រោយអ្នកមើលថែត្រូវបានលាឈប់ពីការងារ។

តាមរយៈវិដេអូចែកចាយបន្តបន្ទាប់ នៅពេលម្ចាស់ជាអ្នកមើលដំរីអស់រយៈពេលប្រមាណជា៣០ឆ្នាំនោះ បានធ្វើដំណើរតាមម៉ូតូរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ដំរីឡាក់គី បានរត់តាមម្ចាស់របស់វា ក្នុងគោលបំណងមិនឲ្យចាក់ចេញពីវា ។

ករណីនេះ រដ្ឋបាលព្រៃឈើគូសបញ្ជាក់ថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជាមន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។ ដោយលោក ទ្រី ស៊ីថេង ត្រូវ បានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ហើយលោកត្រូវបានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥នេះ។

រដ្ឋបាលព្រៃឈើបន្តថា ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬ ក្រសួងកសិកម្មនោះទេ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com