ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ជា វ៉ាន់ដេត លើកទឹកចិត្តឱ្យបណ្ដាក្រសួង ស្ថាប័ន វាយតម្លៃ ពីកម្រិត ហានិភ័យ នៃការប្រើបញ្ញាសិប្បនិម្មិត
ថ្ងៃទី ៖ 02-07-2025, ដោយ​​ admin , 52 Views
                     
ភ្នំពេញ : លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័ន វាយតម្លៃពីកម្រិតហានិភ័យ នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បីជ្រើសរើស វិធានការ ឆ្លើយតបដែលសមស្រប សំដៅគ្រប់គ្រង បាននូវហានិភ័យ តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍។

អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ នៅសណ្ឋាគារ សុខាភ្នំពេញ ស្តីពី សេចក្តីព្រាង “យុទ្ធសាស្ត្រ ជាតិ ស្តីពី បញ្ញា សិប្ប និម្មិត ” និងការ ដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការ “របាយការណ៍ ស្តីពីការ វាយតម្លៃ ភាពរួចរាល់ ផ្នែក សីលធម៌ បញ្ញាសិប្បនិម្មិត នៅកម្ពុជា ” នារសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ លោក ជា វ៉ាន់ដេត ដែលជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានថ្លែងថា “ការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលសហការរៀបចំដោយអង្គការយូណេស្កូនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ពិតជាបានអនុវត្តចំពេលវេលា និងមានការពិនិត្យគ្រប់ទិដ្ឋភាព និងក្លាយជាមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំនិងកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ឱ្យកាន់តែឆ្លើយតបនឹងតថភាពពិតប្រាកដ។

បន្ថែមពីនោះ លោកបានគាំទ្រក្នុង នាមក្រសួង ជំនាញ បច្ចេកទេសនឹង ផ្ដល់ ការ គាំទ្រ តាម លទ្ធភាព និង ទិសដៅអាទិភាព ដែល បាន រៀបចំ នៅកម្រិត ជាតិ។ និយាយសាមញ្ញ៖ តួអង្គពាក់ព័ន្ធ គ្រប់វិស័យ “មិនចាំបាច់ទាល់តែធ្វើការជាមួយ ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ទើបអាច គិត ពី AI ទេ ប៉ុន្តែបើ ត្រូវ ការ ជំនួយ និង អ្នក ជំនាញ AI សូមកុំភ្លេច គិត ដល់ក្រសួង ប្រៃសណីយ៍និង ទូរគមនាគមន៍ ។  

សូមជម្រាបជូនថា សិក្ខាសាលា ថ្នាក់ជាតិ ស្តីពី សេចក្តីព្រាង “យុទ្ធសាស្ត្រ ជាតិ ស្តីពី បញ្ញា សិប្ប និម្មិត ” និងការ ដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការ “របាយការណ៍ ស្តីពីការ វាយតម្លៃ ភាពរួចរាល់ ផ្នែក សីលធម៌ បញ្ញាសិប្បនិម្មិត នៅកម្ពុជា ” មានគោលបំណងសម្ពោធ និង ផ្សព្វផ្សាយ របាយការណ៍ វាយតម្លៃ ផ្នែក សីលធម៌ បញ្ញា សិប្បនិម្មិត នៅកម្ពុជា ផ្តល់ជា វេទិកាដើម្បី ពិភាក្សា និងផ្តល់ សុពលភាព លើមតិយោបល់ ដែល ក្រសួង ស្ថាប័ន បានផ្តល់មក លើ សេចក្តីព្រាង យុទ្ធសាស្ត្រ ជាតិ ស្តីពី បញ្ញាសិប្បនិម្មិត កន្លងមក និង ប្រមូលធាតុចូលបន្ថែមពី ភាគីពាក់ព័ន្ធផ្សេងៗ រួមមាន វិស័យ ឯកជន គ្រឹះស្ថាន អប់រំស្រាវជ្រាវ សង្គមស៊ីវិល អ្នកប្រកប វិជ្ជាជីវៈ និងសិស្សានុសិស្ស ដែល សិក្សា ជំនាញ ពាក់ព័ន្ធ ក្នុងគោលដៅ ធ្វើឱ្យយុទ្ធសាស្ត្រជាតិ កាន់តែ ល្អប្រសើរ និង លើក កម្ពស់ ការត្រៀម ខ្លួន រួចរាល់ ដើម្បីឱ្យ រាល់ភាគីពាក់ព័ន្ធចូលរួម អនុវត្ត យុទ្ធសាស្ត្រជាតិ នេះ នៅពេល ដាក់ ឱ្យប្រើប្រាស់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com