សម្តេចធិបតីមានប្រសាសន៍ថា កម្ពុជាកំពុងខិតខំអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបន្ដការចរចាកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ដែលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដជាច្រើននៅទូទាំងប្រទេស ។ សម្តេចធិបតី ដើម្បីគាំទ្រឱ្យសហគ្រាសធុនតូច មធ្យម អាចផ្សាភ្ជាប់ទៅខ្សែចង្វាក់ផលិតកម្មតម្លៃក្នុងតំបន់ និងសកល ។ជាពិសេស បណ្ដាញបោះដុំតាមផ្សារ ឬបណ្ដាញចែកចាយផលិតផលតាមសណ្ឋាគារ និងភោនីយដ្ឋានសំខាន់ៗ រួមទាំងថ្នាលពាណិជ្ជកម្មតាមអ៊ីនធើណែតផងដែរ។
សម្តេចធិបតី បន្ដថា យន្ដការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះសហគ្រាសធុនតូច មធ្យមមិនមែននូវលើក្រដាសនោះទេ ដើម្បីផ្ដល់ដំណោះស្រាយជាក់ស្ដែងដល់សហគ្រាសធុនតូច និងមធ្យមបានក្លាយជាអង្គយ៉ាងសំខាន់នៅលើឆាកសេដ្ឋកិច្ចកម្ពុជា ខណៈដែលសហគ្រាសធុនតូច និងមធ្យមកាលពីមុននៅក្រៅឆាកសេដ្ឋកិច្ច។
សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសហ-គ្រាសធុនមីក្រូ, តូច និង មធ្យម ក្រសួង-ស្ថាប័ន និង វិស័យឯកជន រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏បានរៀបចំយន្តការជាក់ស្តែង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និង គាំទ្រដោយផ្ទាល់ដល់សហគ្រាសក្នុងស្រុក។ បរិវត្តកម្មឌីជីថលបានសម្រួលដល់ការចុះបញ្ជីពាណិជ្ជកមុ្ម, ចុះបញ្ជីពន្ធដារ, ការស្នើសុំប្រកាសបង្កើត និង ដំណើរការអាជីវកម្មនានា ដោយកាត់បន្ថយពេលវេលា និង ការចំណាយ។
សូមបញ្ជាក់ថា ស្របពេលកម្ពុជាទទួលបានកំណើនវិនិយោគផ្ទាល់ពីបរទេសខ្ពស់ ហើយកំណើនក្នុងវិស័យឧស្សាហកម្មមានកំណើនឈានមុខគេ ដែលអាចសម្រេចបានក្នុងរង្វង់៧,៨ភាគរយ ក្នុងឆ្នាំ២០២៥ ដើម្បីផ្ដល់កាលានុភាពថ្មីដល់សហគ្រាសធុនតូច មធ្យមសម្រាប់ចូលរួមពង្រីកពិពិធកម្មសេដ្ឋកិច្ច និងផ្សាភ្ជាប់ខ្លួនជាមួយខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ផងដែរ៕