ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតីប្រាប់ដល់វិនិយោគិនជាតិ អន្តរជាតិ កុំព្រួយបារម្ភលើបញ្ហាព្រំដែនបន្តិចបន្ដួចជាមួយថៃ
ថ្ងៃទី ៖ 20-06-2025, ដោយ​​ dara007 , 76 Views
                     
ភ្នំពេញៈ សម្តេចធិបតីប្រាប់ដល់វិនិយោគិនជាតិ អន្តរជាតិ កុំព្រួយបារម្ភលើបញ្ហាព្រំដែនបន្តិចបន្ដួចជាមួយថៃ បន្ទាប់ពីរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយដោយសន្ដិវិធី។ការជំរុញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ដែលរៀបចំដោយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥នេះ ។

សម្ដេចធិបតី ប្រាប់ដល់វិនិយោគិនជាតិ អន្តរជាតិ កុំព្រួយបារម្ភលើបញ្ហាព្រំដែនបន្តិចបន្ដួចជាមួយថៃ ហើយបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជា ដែលកំពុងមានសក្ដានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន។ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំពង្រឹងបរិយាកាសល្អ ដើម្បីធានាបាននូវស្ថេរភាពនិងលំនឹងនូវការវិនិយោគរបស់អ្នកវិនិយោគ និងការពារផលប្រយោជន៍ផ្សេងៗរបស់របស់អ្នកវិនិយោគក្នុង និងក្រៅប្រទេស។

ក្នុងន័យនេះ រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញនូវការលើកទឹកចិត្តជាច្រើនដល់អ្នកវិនិយោគិនមកវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបានមានប្រសាសន៍លើកទឹកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិជ្រើរើសយកកម្ពុជា ដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងសម្របសម្រួលគ្រប់កាលៈទេសៈជួយដល់វិនិយោគិនទាំងអស់។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានកោតសរសើរសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានខិតខំបំពេញការងាររបស់ខ្លួនបង្កើតកិច្ចប្រតិបត្តិការទាក់ទាញវិនិយោគមកកម្ពុជា និងបានគៀងគជំនួយសង្គមកិច្ចជាច្រើន និងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com